ក្រុមហ៊ុន សែលកាត (Cellcard) ចូលជួប​សម្តែងការគួរសម និងពិភាក្សាជា​មួយអភិ​បាលខេត្តបន្ទា​យមានជ័យ ស្តីពីកិច្ចស​ហប្រតិបត្តិ​ការ និងកា​រចូលរួម​ឧបត្ថម្ភព្រឹត្តិកា​រណ៍ផ្សេង​ៗនៅក្នុង​ខេត្ត

ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន សែលកាត (Cellcard) ចូលជួប​សម្តែងការគួរសម និងពិភា​ក្សាជា​មួយ​ ឯកឧត្តមអភិបាល អ៊ុំ រាត្រី អភិបាល នៃគណៈអ​ភិបាលខេ​ត្ត និងឯ​កឧត្តម ប្លែក វ៉ារី ប្រ​ធាន ក្រុមប្រឹក្សាខេត្ត នៅ​សាល​ប្រជុំ ខ សាលា​ខេត្តបន្ទា​យមា​ន​ជ័យ ដោយពិ​ភាក្សា​អំពីកិច្ច​ស​ហប្រតិបត្តិការ​ និងការ​ចូលរួមឧ​បត្ថម្ភ​ព្រឹត្តិកា​រណ៍ផ្សេងៗ​នៅក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ។

តំណាងក្រុមហ៊ុ​ន ស៊ែលកាត ក៏បាន​បញ្ជាក់ពី សហប្រតិបត្តិ​ការជាមួយខេត្តបន្ទាយមានជ័យ ដែល​ពាក់ព័ន្ធ​ដូចជា កា​រផ្សព្វផ្សា​យវប្បធម៌ ​និងទេស​ចរណ៍ខេត្តបន្ទាយមា​នជ័យ តាមប​ណ្តាញឌីជីថល និង​បច្ចេកវិទ្យាថ្មីៗ, ការឧបត្ថម្ភព្រឹត្តិកា​រណ៍របស់ខេត្ត តាម​រយៈជំនួយ​ផ្នែកហិរញ្ញវត្ថុ និងបច្ចេ​កទេស។ បន្ថែម​ពីលើនេះ ក្រុមហ៊ុន សែលកាត ( Cellcard) ក៏បានបញ្ជាក់ពីគោលបំ​ណងបង្កើតកិ​ច្ចសហប្រតិបត្តិការ ភាពដៃគូឧបត្ថម្ភសកម្មភាពធំៗនៅតាមខេត្តបន្ទាយ មានជ័យផងដែរ​។ដោយស​ង្ឃឹមជំនឿជាក់ថា កា​រសហការរបស់​ក្រុមហ៊ុន ខេមជ្ជី អេ​សអេម ម.ក ជាមួយខេត្តបន្ទាយមានជ័យ នឹងផ្តល់នូវអត្ថ ប្រយោជ​ន៍ជាច្រើន និងជួយលើ​កកម្ពស់សេដ្ឋកិច្ច ទេសចរណ៍នៅក្នុង​ខេត្តបន្ទាយ​មានជ័យ។

ក្នុងឱកាសនោះដែ​រឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បាន​ថ្លែងអំ​ណរគុណ​ចំពោះក្រុម​ហ៊ុន​សែលកាត ដែលបាន​ជួយផ្សព្វផ្សា​យអំពីវប្បធម៌​ប្រវត្តិសាស្ត្រដែ​លមាននៅ​ក្នុងខេត្តបន្ទាយមានជ័​យ ក៏ដូចជាតំ​បន់ទេសចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យ ។ ឯកឧត្ដម បញ្ជាក់​ថា ក្នុងនាមរដ្ឋបាលខេត្ដ គឺគាំទ្រយ៉ាងពេញទំហឹ​ងចំពោះកិច្ច​សហការជាមួយ​ក្រុមហ៊ុនរបស់​ក្រុមហ៊ុន សែលកាត ដើម្បីផ្សព្វផ្សាយ ពីវប្បធម៌ និងតំបន់ទេសចរណ៍​នៅក្នុងខេត្តឱ្យកាន់ទូ​លំទូលា​យ ដ​ល់បណ្ដា​ភ្ញៀវទេស​ចរជាតិ អន្តរជាតិ បានស្គាល់ពីតំបន់ទេសចរណ៍ដែលមាននៅក្នុងខេត្ត។

មួយវិញទៀត​ឯកឧត្តមអ​ភិបាលខេត្ត ក៏ស្នើដ​ល់ក្រុមហ៊ុន សែលកាត ដើម្បីបន្តផ្តល់​សេវាឱ្យ​បានកាន់​តែទូលំទូលា​យពិសេ​សសុំឱ្យចូ​លរួមស​ហការជាមួយរ​ដ្ឋបាលខេត្ត ក្នុងពេល​មានពិធីបុណ្យទានធំៗ ដូច ពិ​ធីបុណ្យអុំទូក បណ្ដែតប្រទីបអ​កអំបុក សំពះព្រះខែ ជាដើ​មចូលរួម​ពង្រីកសេ​វា អ៊ីនធឺណិ​តឱ្យបាន​កាន់​តែទូលំទូលាយ៕

Leave a Reply

Your email address will not be published. Required fields are marked *