បន្ទាយមានជ័យ ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ។កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក–លោកស្រីសមាជិកក្រុមក្រុមប្រឹក្សាខេត្ត គណៈអភិបាលរង មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង –ស្រុក ក្រុមប្រឹក្សាក្រុង–ស្រុក។
របៀបវារៈក្នុងកិច្ចប្រជុំទី១ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃ កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត, របៀបវារៈទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត, របៀបវា របៀបវារៈទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង របាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត, របៀបវារៈទី៤៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង សេចក្តីណែនាំ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦–២០២៨) និងសេចក្តី ព្រាងបញ្ជីគម្រោងវិនិយោគ ជាអាទិភាពដែលគ្រោងប្រើប្រាស់តែថវិកា ខេត្ត (២០២៦–២០២៨) របស់រដ្ឋបាលខេត្ត, របៀបវារៈទី៥៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលគណៈកម្មការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត បន្ទាយមានជ័យ របៀបវារៈទី៦៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពលេខាធិការដ្ឋានគណៈកម្មការរៀបចំដែនដី និងនគរូបនីយកម្មខេត្តបន្ទាយមានជ័យ, របៀបវារៈទី៧ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ ឧបត្ថម្ភជូនម្សាន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្ត សម្រាប់ខែមិថុនា ឆ្នាំ២០២៥ និងថវិកាពង្រឹងយន្តការរដ្ឋបាល។
នាឱកាសនោះឯកឧត្តមប្រធានក្រមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាល ខេត្ត ក៏បានបញ្ជាក់ថា បើទោះបីនូវស្ថានភាពនៅតាមបន្ទាត់ព្រំដែនកំពុងមានភាពតានតឹងយ៉ាងណាក៏ដោយ ឯកឧត្ដម ជម្រុញដល់អង្គភាពច្រកចេញចូល ខេត្ត ក្រុង–ស្រុក បន្តអនុវត្តលើកិច្ចការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ឱ្យបានលឿន រហ័សតាមដែលអាចធ្វើទៅបាន៕