នគរបាលខេត្តបន្ទាយ​មានជ័យ ចុះផ្សព្វផ្សាយ​វេទិការ​គោលន​យោ​បាយភូមិ ឃុំ-សង្កាត់​មានសុវត្ថិ​ភាព និងច្បាប់ចរា​ចរណ៍ផ្លូវគោ​កដ​ល់​សិស្សតា​ម​សាលារៀន

បន្ទាយមានជ័យ៖ដោយអនុវត្តតាម​ការណែ​នាំនិង​បទបញ្ជារ​បស់លោ​កឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នង​ការនៃ​ស្ន​ងការដ្ឋាននគរ​បាលខេត្តបន្ទាយ​មានជ័យ នៅថ្ងៃទី០​៤ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងកា​រិយាល័យ​ន​គ​របាល​ចរា​ចរណ៍ផ្លូវ​គោក កម្លាំងកា​រិយាល័យ​​នគរបា​លប្រឆាំង​បទល្មើសគ្រឿងញៀន សហ​ការជាមួ​យកម្លាំងអធិ​ការដ្ឋាននគ​របាលក្រុង​សិរីសោភ័ណ មន្ត្រីមន្ទីរ​សាធា​រណ:ការណ៍ បានចុះ​ផ្សព្វផ្សាយច្បាប់​ស្ដីពី​ចរាចរណ៍ផ្លូវគោក និងច្បាប់ស្ដីពី​ការប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន និងក្មេងទំនើង នៅសា​លាអនុវិទ្យាល័យ​សែសិន នៅសង្កាត់​អូរអំបិល ក្រុងសិរីសោ​ភ័ណ

ពិធីនេះ​មានការអញ្ជើញចូលរួមពី អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សសាលា ១២៩នាក់ ក្នុង​នោះ​ស្រី៦០នាក់ នៃសាលា​អនុវិទ្យាល័យសែសិ​នក្រៅពី​នេះនគរបាលយើង ក៏បានធ្វើការ​ផ្សព្វផ្សាយអំពី​គោល​នយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព និងមានណែ​នាំដល់សិ​ស្សានុសិស្ស​ដែលគ្រប់អា​យុទៅធ្វើអត្តស​ញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់គ្នា ដើម្បីសម្រា​ប់ប្រើប្រាស់​ក្នុងជី​វិតប្រចាំថ្ងៃ និងចុះឈ្មោះបោះឆ្នោត។

ការចុះផ្សព្វផ្សា​យនេះគឺជា​ការផ្សារភ្ជាប់​សកម្មភាពរវាងនគរបាល និង ប្រជាពលរដ្ឋ ដើម្បីផ្សព្វ​ផ្សាយអំពីច្បាប់ និងវិធានការ​បង្ការដល់​សិស្សនិងប្រ​ជាពលរដ្ឋដើម្បី​រួមគ្នាទប់ស្កាប់​បទល្មើស​តាមមូល​ដ្ឋាន និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត តាមដែល​អាចធ្វើបាន៕

Leave a Reply

Your email address will not be published. Required fields are marked *