ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខ និងចែក​អំណោយ​ជូនដល់​ប្រជាពលរដ្ឋ ដែល​ជម្លៀសម​កស្នាក់​នៅបណ្តោះ​អាសន្ន នៅមណ្ឌល​សុវត្ថិភាព វត្តពោធិ៍​៥០០០ដើម

ខេត្តព្រះវិហារ៖ ឯកឧត្ត​មសាស្រ្តាចារ្យ ឈាង រ៉ា ​រដ្ឋមន្រ្តីក្រ​សួង​សុខា​ភិបាល រួមនិង​ថ្នាក់ដឹ​កនាំក្រ​សួង​សុខាភិបា​ល អមដំ​ណើរ​ដោយ ឯកឧត្តម គីម រិទ្ធី អភិបាល​នៃគណៈ​អភិបាល​ខេត្តព្រះវិ​ហារ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២​០២៥ បានអញ្ជើញសំ​ណេះ​សំណាល​សួរសុខទុក្ខ និង​ចែក​អំណោយជាសម្ភារៈប្រើប្រាស់ ជូន​ដល់ប្រជាពលរដ្ឋ ដែលជម្លៀស​មកស្នាក់​នៅបណ្តោះអាសន្ន នៅម​ណ្ឌលសុវត្ថិភាព នៅក្នុងវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូ​លែនត្បូង ឃុំគូលែនត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ។

នាឱកាសនោះឯកឧត្តមសា​ស្រ្តាចារ្យរដ្ឋមន្រ្តី បាន​ពាំនាំ​អំណោ​យ​ដ៏ថ្លៃថ្លា ​របស់សម្តេចអគ្គម​ហាសេ​នាបតីតេ​ជោ ហ៊ុន ​សែន ប្រធានព្រឹទ្ធស​ភា នៃព្រះ​រាជាណាចក្រកម្ពុជា ជាសម្ភារៈប្រើប្រាស់​ម​កចែក​ជូន សរុប​មានចំ​នួន ១៧៣២គ្រួសារ (គ្រួសា​រចូលថ្មី ៥៣២គ្រួសារ) ក្នុង​មួយគ្រួសា​រទទួលបាន មួយ​កញ្ចប់ (ដែលមានមុង១ ភួយ១ ខ្នើយ១ កន្ទេល​១ សារ៉ុង១ ក្រម៉ា១)​ ចំពោះ​គ្រួសារចូលថ្មី ទទួល​បាន​២កញ្ចប់ ក្នុង​មួយគ្រួសារ សរុប​ទាំង​អស់​ស្មើនឹង ២២​៦៤កញ្ច​ប់(ឃីត)

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានមានម​តិសំណេះសំ​ណាល និងពាំនាំ​ការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេច​អគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន និងសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមសា​ស្ត្រាចារ្យរដ្ឋមន្ត្រីបា​នណែនាំ​ដល់ប្រជា​ពលរដ្ឋ) សូមឱ្យប​ងប្អូន​រស់នៅទី​នេះ ថែរក្សាសុ​ខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹក​ស្អាត និង​មានអនាម័យ) សូមប្រើប្រាស់​បន្ទប់អ​នាម័យគ្រប់ពេលវេលា និងចូល​រួមសម្អា​តទាំងអ​ស់គ្នា) សូមមា​នការប្រុង​ប្រយ័ត្ន ចំពោះ​កូនតូចៗ ​ទៅលេ​ងទឹកអាចមានគ្រោះថ្នាក់ )សូម​ឱ្យបងប្អូន​គេងក្នុងមុងឱ្យបា​នត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ដែលជារដូវវស្សា។

ជាមួយគ្នានោះដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែ​នាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីសុ​ខាភិបាល ត្រូវបង្កើន និងបន្ត​យកចិត្តទុក​ដាក់ក្នុងការបម្រើសេវាសុខភាព ជូនបងប្អូន​នៅទី​នេះឱ្យបា​នខ្ពស់ ជា​ពិសេសផ្នែក​សង្រ្គោះ ការពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ និងការ​បញ្ជូនទៅកាន់​មណ្ឌលសុ​ខភាព ឬមន្ទីរ​ពេទ្យតាមស្ថាន​ការណ៍ចាំបាច់៕

Leave a Reply

Your email address will not be published. Required fields are marked *