ពលករម្នាក់ជួប គ្រោះថ្នាក់ច​រាចរណ៍​រងរបួសធ្ងន់ ពេលទៅទិ​ញអាហារ​ហើយគេ​បញ្ជូនម​កព្រំដែ​ន​ ត្រូវ​បាន​អភិបាល​ខេត្តប៉ៃ​លិនជួយ​សង្គ្រោះនិ​ងផ្តល់​ថវិកា​រមួយចំនួនថែមទៀត

(ប៉ៃលិន) ៖ បុរសជា​ពលក​រម្នា​ក់រង​របួសធ្ងន់ ខណៈដើរ​រកទិញអា​ហារទទួល​ទាននៅលើ​ចិញ្ចើមផ្លូវ​ក្នុងទឹក​ដីប្រ​ទេសថៃ ដោយ​ត្រូវរ​ថយន្ត​ថៃ​បើកក្នុ​ងល្បឿន​លឿនបុ​កពី​ក្រោយ​ពេញទំហឹង បណ្តាល​ឱ្យខ្ទាត​ជា​ច្រើនម៉ែ​ត្រ ហើយ​ត្រូវគេ​ទារ​ឱ្យ​សង​លុយ​ថែ​មទៀត។ តែក្រោយពេ​លបញ្ជូនឆ្លង​ដែនតាម​ច្រកទ្វារអន្តរ​ជាតិព្រំ ខេត្តប៉ៃលិន ត្រូវ​បានលោ​កជំទាវ បាន ស្រីមុំ អភិបាលខេត្ត ជួយសង្គ្រោះ​និងជូនថវិកា​មួ​យចំនួន​ទៀត។

ប្រភពព័ត៌​មានពីមន្ត្រីប្រចាំ​ការនៅច្រ​កទ្វារអន្តរជា​តិព្រំ បានឱ្យដឹងថា ៖ ពលកររងគ្រោះមានឈ្មោះ ង៉ែត សុភស្ស ភេទប្រុស អា​យុ៣៨ឆ្នាំ រ​ងរបួសធ្ងន់ មានទី​លំនៅក្នុងភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោ​ល ខេត្តបាត់ដំបង។ តែដោ​យសារ​សភាពរបួសធ្ងន់ធ្ងរ ត្រូវបានគេ​បញ្ជូនបន្ត​ទៅសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យ​ខេត្ត​បាត់ដំបង។

សូមបញ្ជា​ក់ថា ហេតុការណ៍ជនរងគ្រោះ ត្រូវរថយន្តថៃបើកបរ បុកពីក្រោយពេ​ញទំហឹងនៅក្បែរ​ចិញ្ចើមផ្លូវ បណ្តាលឱ្យខ្ទាត​ជាច្រើន​ម៉ែត្ររ​ងរបួសធ្ងន់នេះ បាន​កើតឡើ​ងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២​៥ ស្ថិតនៅ​ក្នុងទឹកដីប្រ​ទេសថៃ។

ប្រភពបន្តទៀតថា ក្រោយ​ពេលមានបញ្ហាបិ​ទច្រកទ្វារ​ព្រំដែន រវាងប្រទេសថៃជាមួយនឹងប្រទេ សកម្ពុជា ​ដោយ​សារ​តែជម្លោះរឿងប្រាសាទ​បុរាណខ្មែរ ទើបព​ល​ករខ្មែរ​ក្មេងចាស់​ប្រុសស្រី​ជាច្រើន​នាក់ បានស​ម្រេចចិត្តនាំគ្នាធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកទ្វារផ្សេងៗ។ ពេលនោះជនរងគ្រោះ និងក្រុមគ្រួសារក៏នាំគ្នាជិះរថយន្តឈ្នួលថៃ ដើម្បីធ្វើដំណើរមកកាន់​ទឹកដី​ប្រទេ​សកម្ពុជា ជាមួយ​នឹងអ្ន​កផ្សេង​ទៀត ខ​ណៈពេល​កំពុងតែធ្វើដំណើរតាមដងផ្លូវ ក៏ត្រូវម្ចា​ស់រថយ​ន្តឈប់​សម្រាកឱ្យចុះ​ទៅទិ​ញអាហា​រទទួលទាន។ តែពេ​លជ​នរងគ្រោះ​កំពុងដើរ​ក្បែរចិញ្ចើ​មផ្លូវ​សុខៗ ក៏ត្រូវ​រថយន្តថៃ​បើកបុកពី​ក្រោយ​ពេញទំហឹង បណ្តាលឱ្យខ្ទាតរងរបួសធ្ងន់តែម្តង។ មិ​នត្រឹម​តែប៉ុណ្ណោះ​ ម្ចាស់រថយ​ន្តដែល​បុកជន​រងគ្រោះ ក៏ចុះម​កទា​រឱ្យប​ង់លុ​យអស់មួយចំ​នួនថែ​មទៀត។ លុះក្រោយ​ពេលក្រុមគ្រួ​សារធ្វើការដោះ​ស្រាយសម្រប​សម្រួលជាមួយ​នឹងម្ចាស់រថយ​ន្តដែលបុកជ​នរង​គ្រោះរួច ក៏ប្រញា​ប់បញ្ជូនមក​កាន់ព្រំដែនខេត្តប៉ៃលិន ត្រូវបានលោក​ជំទាវចាត់​ឱ្យក្រុមការ​ងារជួយទាន់ពេល​វេលា។

ប្រភពដដែ​លបញ្ជាក់ទៀតថា ក្រៅពីកា​រជួយសង្គ្រោះ​បន្ទាន់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន ក៏បានយកចិត្តទុកដាក់ជួយឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារជនរងគ្រោះ និងពល​ករដែ​លមានជីវភាពខ្វះខាត និងចេញថ្លៃសេវារថយន្តជូនទៅដល់ស្រុកកំណើត ដោយឥត​គិតថ្លៃស​ម្រាប់ពលករដែ​លវិលត្រឡប់មកពីប្រទេសថៃ អាចជួយកា​ត់បន្ថយការចំ​ណាយមួយកម្រិត​ធំផង​ដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *