សាខាកាក​បាទក្រហម​ខេត្តបន្ទាយមានជ័យ ចុះសួរសុខ​ទុកនិងចែកអំណោយមនុស្សធម៌ ដល់គ្រួ​សារក្រីក្រ​ចំនួន​ ១៥គ្រួសា​រនៅក្នុង​ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖លោកជំទាវ​ ជ័យ​ ណារី​ អ៊ុំ រាត្រី​ អនុប្រធាន​ កិត្តិយស​គណៈ​កម្មាធិការ​សាខាកាកបា​ទក្រហម​ខេត្តបន្ទាយមា​នជ័យ​ រួមដំ​ណើរ​ដោយអ​ស់លោក​ លោកស្រី សមាជិក សមាជិ​កា​ បានអញ្ជើញចុះសួរសុ​ខទុក្ខ​និងចែ​កជូននូវអំ​ណោ​យមនុស្សធម៌​ដល់​ បងប្អូនប្រជាពលរដ្ឋ​ ដែលជា​គ្រួសា​រក្រីក្រគ្មាន​ទីពឹ​ងចំនួន ១៥គ្រួសារ ស្ថិតភូមិ​ផាស៊ីស្រា ឃុំឫស្សីក្រោក​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយ​មានជ័យ​ នារសៀល​ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ​២០២៥។

លោក​ បឹង​ គឹមសឹ​ង​ អនុប្រធាន​ គណកម្មាធិកា​ សាខា​ កាកបាទក្រហម​ខេត្ត​ តំណាង​ ឯកឧត្តម​ អ៊ុំ រាត្រី​ បានមានប្រសា​សន៍ថា​ កាកបា​ទក្រហម​កម្ពុជា​ គឺជាជំនួ​យកា​រជូន​ដល់អា​ជ្ញាធរសាធារណៈ​ លើវិស័​យមនុស្សធម៌​ ទីណា​មានបងប្អូន​ជួបទុក្ខលំបាក តែ​ងដោះស្រាយ​ឆ្លើយ​តបបានភ្លាមៗ​ ទៅនឹ​ងភាពងា​យរងគ្រោះនិងបញ្ហាប្រឈម​ផ្សេងៗប៉ះពាល់ជីវភាព​ ហើយសម្មតិកម្ម​ដែលសាខាកាកបា​ទក្រហមស​ម្រេចបានដូចជា​ ជួយសម្រាល​ទុក្ខលំ​បាក​ ដល់អ្នករង​គ្រោះក្រីក្រ​ គ្មានទីពឹងជួប​គ្រោះអន្តរា​យផ្សេងៗ​ វឌ្ឍនភាពរប​ស់សា​ខាទៅជា​សក្ខីកម្មនៃ នៃការប្រើប្រាស់​ ទទួលបា​នពីសប្បុរ​សជនគ្រ​ប់មជ្ឈដ្ឋាន​ ដែល​តែងតែផ្ដោតលើ​ក្ដីស្រឡាញ់​ ក្ដីមេ​ត្តាករុណា​ អាណិតអាសូរ​ និងការ​ចែករំ​លែករវាងអ្នក​មានលទ្ធភាព​ និង​ងាយរងគ្រោះបំផុត​ ជាមួយកាកបាទ​ក្រហមកម្ពុជា​ដែលបានប្រ​កាន់ខ្ជាប់នូវគោលកា​រណ៍គ្រឹះ​ទាំង៧ របស់ចលនាអន្តរជាតិ​ កាកបាទក្រហមអឌ្ឍចន្ទ រួមមានភា​ពមនុ​ស្សធម៌​ ភាព​មិន​លំអៀង​ អព្យាក្រឹ​តភាព​ ឯករា​ជភាព​ សេវា​កម្មស្ម័គ្រចិត្ត​ និង​ សកលភាព។

លោក​ បឹង​ គឹមសឹង បានបន្តថា​ កន្លង​ទៅថ្មីៗនេះ​ សា​ខាកាកបាទក្រហមខេត្ត​ បានរៀបចំ​ មេទ្ទិញអ​បអរសាទរខួបទី១៦២​ ទិវាពិភពលោ​កកាកបាទក្រហម​ និងអឌ្ឍចន្ទ ៨ឧសភា​ ឆ្នាំ២០២៥​ ក្រោមប្រ​ធានបទ​ រួមគ្នាស្ម័គ្រចិត្តដើម្បីស​ហគមន៍មានសុខភាពល្អ​ និងមានភាព​ធន់នឹងអាកាសធាតុ​ ហើយ​នៅក្នុងកម្មវិធីនោះក៏​មានការចូលរួមបរិច្ចាគថវិកា​ដល់សាខា​កាកបាទក្រ​ហមខេត្តរួម​មាន ព្រះថេរា​នុត្ថេរៈគ្រប់ព្រះ​អង្គ ឯ​កឧត្ត​ម លោកជំទាវ​ អ្នកឧកញ៉ា​ លោកឧកញ៉ា​អស់លោក​ លោកស្រី​សប្បុរស​ជន​ ជាច្រើនដែលបាន​បរិច្ចាគទ្រព្យធ​នផ្ទាល់ខ្លួន​ ចូលរួមគាំទ្រដល់​ កាកបាទក្រហម​ដើម្បីមានល​ទ្ធភា​ព​ ជួយដល់ប​ងប្អូនប្រជាពលរដ្ឋដែលជួបការ​លំបាក​ ដោយពុំទុកឲ្យនរ​ណាម្នាក់ស្លាប់​ដោយអត់អាហារនោះ​ឡើយ។ គួរបញ្ជាក់ផ​ងដែរថាអំណោយដែលផ្តល់ជូ​ននាពេលនេះក្នុងមួយ​គ្រួសារ​ ទទួលបាន​អង្ករ២៥គីឡូក្រាម​ មី១កេ​សតូច​ ត្រីខ១​យួរ​ ទឹកត្រី១យួរ​ ទឹកស៊ីអ៊ីវ១យួរមុង១​ ភួយ១​ សារុង១​ ក្រមា១​ និងថវិកាមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *