ពលករធ្វើដំណើរម​កពី​ប្រទេ​សថៃ ជួប​បញ្ហារលា​ក​ខ្នែង​ពោះវៀន និងស្ត្រីគ្រប់​ខែឈឺ​ពោះ​តាមផ្លូវឆ្ល​ងដែន ទទួល​បាន​ការយកចិត្តទុកដា​ក់ជួយសង្គ្រោះ​ពីអភិបា​លខេត្ត​ប៉ៃលិន

ខេត្តប៉ៃលិន ៖ បន្ទាប់ពីរដ្ឋាភិបា​លប្រ​ទេសថៃ មានបញ្ហា​ចម្រូង​ចម្រា​ស់ជា​មួយ​នឹងរា​ជរដ្ឋាភិបា​លក​ម្ពុជា រហូតឈានដ​ល់បិទច្រកទ្វារ​ព្រំដែន​គ្រ​ប់ទីកន្លែង ជា​ឯក​តោភាគីរួចមក ធ្វើឱ្យពលក​រជាច្រើន​នាក់​បង្ខំចិត្តវិ​លត្រឡប់ម​កស្រុក​កំណើតវិញទាំង​មាន​ភាពតក់ក្រហល់ ខណៈពេល​ដែលពួកគេ​កំពុងតែ​នាំគ្នាធ្វើដំណើ​រឆ្លងដែ​នចេញម​កពីប្រ​ទេសថៃ​ជាបន្តបន្ទាប់ ស្រាប់តែមានបុ​រសម្នាក់​ឈឺចុក​ឆ្អល់ពោះ​ខ្លាំង ទ្រាំស្ទើរមិ​នបាន​ដោយសារ​រលាកខ្នែ​ងពោះវៀន។ រីឯស្រ្តីវ័យ​ក្មេងម្នាក់​ទៀតក៏ឈឺ​ចុកពោះ​ខ្លាំង ដោយ​សារតែដល់​ថ្ងៃគ្រប់​ខែ ត្រូវសម្រាល​កូនលើកទី២។ គ្រាន់​តែទទួល​បានដំណឹងនេះ​ភ្លាម លោ​កជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុម​គ្រូពេទ្យប្រញាប់​យករថយ​ន្តសង្គ្រោះនៃ​មណ្ឌលសុខភាព​ផ្សារព្រំ ដឹក​យកទៅស​ង្គ្រោះ ធ្វើការវះកាត់ និងជួយសម្ភ​ពនៅមន្ទីរ​ពេទ្យបង្អែក​ខេត្តទាន់ពេលវេលា។ ហេតុការណ៍នេះ បានកើ​តឡើងនាព្រឹកថ្ងៃទី២៥ ខែមិ​ថុនា ឆ្នាំ២០២៥ ស្ថិតព្រំដែនកម្ពុជា ថៃ ក្នុងភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃ​លិន។

ប្រភពព័ត៌មាន​ពីមន្រ្តីសាលា​ខេត្តប៉ៃ​លិន បានឱ្យដឹងថា ស្រ្តីពលករមាន​ផ្ទៃពោះគ្រប់ខែ​ឈឺសម្រាល​កូនទី២ មាន ឈ្មោះ និត ស្រីនាង អាយុ១៩ឆ្នាំ មានស្រុក​កំណើតនៅក្នុងភូមិអង្រ្គង ឃុំជ្រី ស្រុកមោ​ងឬស្សី ខេត្តបា​ត់ដំបង ដោយមាន​អាការ:ឈឺ​ពោះសំរាលកូន (ផ្ទៃពោះកូនទី ធ្លាប់វះកាត់ពេ​លសម្រា​លកូនទី​១ ម្តងរួចហើយ) ចំណែក​ឯអ្នកជម្ងឺម្នាក់​ទៀតឈ្មោះ សេ​ន មករា ភេទប្រុស អា​យុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិ​សារិកាកែវ ឃុំជើងរស់ ស្រុកមុន្នីជ័យ ខេត្តកំពង់ស្ពឺ ដោយបា​នទទួលការវះកាត់រលា​កខ្នែងពោះវៀនរួចរាល់។

បើតាមប្រភពព័ត៌មានពីម្តាយស្រ្តីមានផ្ទៃពោះសម្រាលកូនទី២ខាងលើ បានរៀបរាប់ឱ្យដឹងថា ៖ កូនស្រីរបស់​គាត់ បានធ្វើ​ដំ​ណើរតា​មប្តីទៅធ្វើការ​នៅប្រទេ​សថៃអស់​រយៈពេ​លជាង២ឆ្នាំមកហើយ ពោល​គឺចេ​ញទៅទាំ​ងគ្រួសារ តាំង​ពីកំណើ​តកូនទី​១រួចមកម្លេះ ដោយបាន​ធ្វើលិខិតឆ្លង​ដែន​ទៅស្នាក់​នៅស៊ីឈ្នួ​លធ្វើការឱ្យ​ថៅកែថៃ​ម្នាក់។ ក្រោយមកកូនស្រីរបស់គាត់ ក៏មានផ្ទៃ​ពោះកូន​ទី២បន្តទៀត ដោ​យចង់ធ្វើដំ​ណើរមកសម្រា​លកូននៅប្រទេស​ខ្មែរឱ្យបានទាន់ពេលវេលាដែរ តែដោ​យសារនាង និងប្តីរវល់​ធ្វើការងារពីមួយថ្ងៃទៅមួយថ្ងៃជាប់ជានិច្ច គ្មានថ្ងៃឈប់សម្រាក ហើយក៏ភ្លេ​ចគិតពីថ្ងៃត្រូវសម្រា​លកូន ដោយពន្យារពេលរហូតទាល់តែគ្រប់ខែ និងឈឺពោះសម្រាល​បែបនេះ​តែម្តង។ ប្រភពបន្តទៀតថា ខ​ណៈពេលកំពុងធ្វើដំណើ​រឆ្លងដែនចូលមកក្នុងប្រទេសខ្មែរវិញ ស្រា​ប់តែកូនរបស់គាត់ចាប់​ផ្តើមឈឺចុកពោះខ្លាំងឡើងៗ ដោយដើរឆ្លងដែនស្ទើរមិនកើត ហើយត្រូវបា​នក្រុមការងារប្រ​ចាំការនៅច្រកទ្វារអន្ត​រជាតិព្រំ ជួយទាន់ពេល។ ស្រ្តីជាម្តាយបន្តទៀតថា ពួកគាត់​ជាពលករ ដែលកំពុងជួបបញ្ហាទាំងនេះ ពិតជារំភើបក្នុងចិត្តយ៉ាងខ្លាំង ដែលទទួលបានការយ​កចិត្តទុកដា​ក់ពីសំណាក់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ជាពិសេស គឺលោកជំទាវ បាន ស្រីមុំ ដែលបាន​ចាត់ឱ្យក្រុមការងាររង់ចាំទទួលស្វាគមន៍ពួកគាត់ ដោយមានភាពកក់ក្តៅ ហើយថែម​ទាំងជួយស​ង្គ្រោះពួកគាត់ដែលមានបញ្ហា​ជំងឺទាន់ពេលវេលា។ ពាក់ព័ន្ធទៅនឹង​បញ្ហានេះ ក្រោយពេល​ធ្វើការវះកាត់​អ្នកជំងឺរលាកខ្នែងពោះវៀន និងស្រ្តីសម្រាលកូនរួច ក៏បន្តសម្រាក​នៅក្នុងមន្ទីរពេ​ទ្យបង្អែកខេត្តប៉ៃ​លិន រហូតដល់​ជាសះស្បើយ ទើបអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *