ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ​និងមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ​ពិនិត្យនិងគ្រោងបោស​សម្អាតគ្រាប់​មីន ដើម្បី​ជួសជុល​ផ្លូវជូន​ពលរដ្ឋ

ខេត្តប៉ៃលិន៖ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក មាស សុផល និងលោក ហុក សុផល អភិបា​ល​រងខេត្តប៉ៃលិន បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អាជ្ញាធរមីនកម្ពុជា ស៊ីម៉ាក់ ចុះពិ​និត្យ​ការបោសសម្អាតចម្ការមីនចំនួន ១៦ចម្ការ របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន និងចុះពិនិត្យករណីស្នើសុំជួសជុលផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ របស់រដ្ឋបាលខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិភ្នំដំបង ភូមិអូរស្លេវ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញមន្រ្ដីជំនាញពា​ក់ព័ន្ធចុះពិនិត្យទី​តាំងចម្ការមី​នទាំង១៦ ចម្ការ និងទីតាំងជួសជុលផ្លូវ ១ខ្សែ ប្រវែង៦គីឡូម៉ែត្រ ទទឹង ៣០ម៉ែត្រ ដោយ​ប្រើប្រាស់កម្លាំងជំនាញអង្គភាព CMAC បោសសម្អាតមីន នៅសងខាងផ្លូវពីភ្នំដំបង​ទៅអូរស្លេវ បានបោ​សសម្អាតរួចរាល់ចំនួន ៩ចម្ការមីន ស្មើនឹងផ្ទៃដី ៤១ហិកតា នៅសល់ ៧ចម្ការមីន ដែលនឹង​បញ្ចប់ការបោសសម្អាតមីននៅចុងឆ្នាំ២០២២។

ជាមួយគ្នានេះដែរ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា ការចុះពិនិត្យ​នេះក្នុង​គោលបំណងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ក្នុងនោះជួសជុលផ្លូវ​គ្រួសក្រហ​មពីភ្នំ​ដំបង​ទៅអូរស្លេវ ដែលផ្តល់ផលប្រយោជន៌ជាច្រើនដូចជានលើកកម្ពស់សេដ្ឋកិច្ច ងាយស្រួលដឹក​ជញ្ជូន​កសិផល កសិផលមានតម្លៃ បម្រើឲ្យវិស័យសុខាភិបាល ដូចជាស្រ្តីឆ្លងទន្លេ ឈឺថ្កាត់យប់ព្រលប់ សិស្សសាលាងាយស្រួលក្នុងការធ្វើដំណើរ ពិសេសតំបន់យុទ្ធសាស្រ្តកងទ័ព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!