ពិធីប្រកាសតែង​តាំង​ ព្រះ​ភិក្ខុ​ មួងឆាង​ ​អោយឡើងជា​ព្រះធម្មធរ​សាលាអនុគណ ស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖យោងតាមប្រកាសនីយបត្រ​ លេខ​០២/២៥​ស...ជ​ ដែល​ឡាយ​ព្រះហ​ស្ថលេខា​ដោយសម្តេចព្រះម​ហាសុមេធាធិបតី​ អំ​ លឹម​ហេង​ សម្តេច​ព្រះសង្ឃ​នាយកនៃ​ព្រះរាជា​ណាចក្រកម្ពុជានិងហត្ថ​លេខាដោ​យឯ​កឧត្ដមចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួង ធម្មការនិងសាសនា​ នឹ​ង​យោង​សំណើលេខ​០១៩/២៥ចុះថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំព២០២៤​ របស់​សាលាអនុគណស្រុកស្វាយចេកបាន​សម្រេចប្រកា​សតែង​តាំងព្រះភិក្ខុ​ មួង​ ឆាង​ នាមឆាយាវរឃោសា​ ព្រះជន្ម​ ៣១​ ព្រះវស្សាជា​ព្រះចៅ​អធិការវត្តពោធិឧត្ដម​មារាម​ តាផូ ឃុំ​តាផូ​ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ ងារដើម​ គឺ​ជាព្រះធ​ម្មធរអនុគ​ណស្ដីទីឲ្យឡើងជា​ព្រះធម្មធរ​អនុគណ​ ស្រុកស្វាយចេក​ ពេញសិទ្ធិ​ ចាប់​ពីចុងសប្តាហ៍នេះតទៅ​ ដែ​លមាន​ភារៈកិច្ចប​ន្ថែម​ ដើម្បីជួយ​ដល់​កិច្ចការងា​រទូទៅជាមួយ​ព្រះអ​នុគណ​ស្រុកស្វាយចេក។ បន្ទាប់ពី​ គ​ណៈអធិបតីប្រគល់​ប្រគេន​ នូវសេចក្ដីសម្រេច​ តែងតាំង​ ដល់​ ព្រះវរ​ឃោសា​ មួង​ ឆាង​ រួចមក​ លោក​ លឿង​ សុភ័ក្ត្រ អភិ​បាល​ស្រុកស្វាយចេក​បានមានប្រសា​សន៍ថាព្រះពុទ្ធសា​សនា​នៅក្នុង​ពិភព​លោ​កនា​ពេលបច្ចុប្បន្នត្រូវបានមេដឹកនាំនៃបណ្ដា​ប្រទេស​ជាច្រើន ពិសេស​ប្រ​ទេសមហាអំ​ណាចធំៗបានយ​ល់ឃើញ​ស្របគ្នា​ថា ព្រះពុទ្ធសាសនាជាសាសនានៃសុខ​សន្តិភាព​អហិង្សានិងស្មារ​តីបម្រើម​នុស្សជាតិដែល​ចាំបាច់ត្រូវតែលើកកម្ពស់ហើយ​គោល​ដៅគឺយក​ព្រះពុទ្ធសា​សនាជាម​ធ្យោបាយ​សម្រាប់​ដោះស្រាយបញ្ហាក្នុងបរិបទនៃភាពតាន​តឹងរវាងគុ​ណ​តម្លៃ នៃសេ​រីភាពនិងការប្រតិ​បត្តិសាសនា

លោក​ លឿង​ សុភ័ក្ត្រ​ បានបន្តថា ការប្រគ​ល់ភារៈកិច្ចបន្ថែម​ដល់ព្រះមន្ត្រីសង្ឃនៅថ្ងៃនេះគឺមាន​សារសំខា​ន់បន្តដោះ​ស្រាយអធិករណ៍ក្នុង​ព្រះពុទ្ធសាសនាដែលត្រូវផ្អែកលើ​ សង្ឃប្រកាស​ លិខិតប​ទដ្ឋានពា​ក់ព័ន្ធចៀសវាងការប្រើឥទ្ធិពលណាមួយ​មិនសមស្រប​ ធ្វើឲ្យ បាត់បងលនូវសីលធម៌​ បាត់ប​ង់នូវជំនឿចូលរួមធ្វើការអប់រំផ្សព្វផ្សាយ​ ទប់ស្កាត់អំពើហិង្សា​ ចូលរួមធ្វើកា​រអប់រំផ្សព្វ​ផ្សាយទប់ស្កាត់អំ​ពើហិង្សាទប់​ស្កាត់ការជួញដូរនិងចរាចរណ៍គ្រឿងញៀនជាពិសេសអនុវត្តគោ​រពវិធានការរប​ស់ក្រសួងធម្មការនិងសា​សនាដែលបានដាក់ចេញនូវអភិក្រមស៣​ សម្រាប់វត្តអារាម នេះរួម​មានស១​ វត្ត​ស្អាត​ ស២​ វត្តស្វាង​ នុង​ ស៣​ វត្ត​ ស្ងប់។ ចុងបញ្ចប់នៃកម្មវិធី​ ព្រះសង្ឃ​ រួមជាមួយ​ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ​ បានរៀបចំដង្ហែព្រះវរឃោសា​ មួង​ ឆាង​ ជុំវិញព្រះ​វិហារបីជុំ​ និងពិធី​ វ័ន្ទា​ ស្រោច​ស្រព​សុគន្ធវារីផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *