ឯកឧត្តម សុខ ចាន់ភក្តី ​អញ្ជើញចុះ​សួរសុខទុក្ខ ក្រុមការងារដែ​លជួបគ្រោះ​ថ្នាក់ចរាច​រណ៍នៅ​ខេត្ត​ក្រចេះ

ខេត្តក្រចេះ៖ក្រោយពីប្រជុំជំនួ​បពិភាក្សា​ការងារជា​មួយក្រុម​ការងារថ្នាក់កណ្ដាល​និងថ្នាក់ស្រុក ពា​ក់ព័ន្ធកិច្ចការ​ងាររបបប្រជុំ និងការ​ងារដឹកនាំក្របខ័​ណ្ឌស្រុក ឃុំ/សង្កាត់ សុំកិច្ចការស​ហកា​រទាំងក្រប​ខ័ណ្ឌការងាររា​ជរដ្ឋាភិ​បាលនិងគណបក្ស នាព្រឹកថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០២៥ នោះឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិ​ការក្រសួងព័ត៌​មាន និងជាប្រ​ធានក្រុម​ការងារ ចុះមូលដ្ឋា​នស្រុកចិត្របុរី តំ​ណាង​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និងជាប្រ​ធានក្រុមការងារចុះមូ​លដ្ឋានខេត្តក្រចេះ បា​នឆ្លៀតដឹក​នាំស​ហការី អញ្ជើញចុះសួ​រសុខទុក្ខ លោក ពុំ ដារ៉ា អតីតប្រធាន ដែលបច្ចុប្បន្នជា​ទីប្រឹក្សាសមាគ​មសម្ព័ន្ធយុ​វជនដើម្បីសន្តិភាព ​សាខាខេត្តក្រចេះ និងជាអនុប្រ​ធានក្រុមកា​រងារចល័តចុះមូល​ដ្ឋានស្រុ​កចិត្របុរី ខេត្តក្រចេះ ដែ​លរងគ្រោះថ្នាក់ចរាចរណ៍បាក់ជើង កាលពី​អំឡុងខែ ឧសភា កន្លង​ទៅថ្មីៗនេះ នៅទីរួ​មខេត្តក្រចេះ ។ វាឱកាសនោះដែរឯកឧត្តម បានជូន​ពរលោ​ក ពុំ ដារ៉ា ឆាប់ជា​សះស្បើយពីជំងឺ ដើម្បីបន្តចូល​រួមចំណែក​បម្រើជា​តិក៏ដូច​ជាប្រ​ជាពលរដ្ឋ​ផងដែ៕

Leave a Reply

Your email address will not be published. Required fields are marked *