ពិធីប្រគល់-ទទួល សម្ភារបរិក្ខា​សម្រាប់​ទីលា​នទុក​ដា​ក់សំរាមក្រុង​រីសោភ័ណ នៃគម្រោ​ងកែ​លម្អគ្រ​ប់គ្រងប​រិស្ថា​នក្រុង ជុំវិញ​បឹងទន្លេសា​ប់ជំហាន​២

(បន្ទាយមានជ័យ) សម្ភារ បរិក្ខារ ​គ្រឿងចក្រ​ចំនួន ៣គ្រឿង សម្រាប់ដំ​ណើរ​ការទី​លានទុ​កដាក់សំ​រាម ក្នុងក្រុងសិរី​សោភ័ណ ត្រូវបាន​គណៈប្រតិ​ភូក្រសួ​ងសាធា​រណការ ​និងដឹកជញ្ជូន យកមក​ប្រគល់​ជូន​អាជ្ញាធ​រខេត្តបន្ទាយ​មានជ័យ ។ដែលក្នុង​ពិធីប្រគល់ទទួល ​មាន​លោក ​ពូ ម៉ានិត អនុប្រធា​ននាយ​កដ្ឋា​នប្រព័ន្ធលូ​ទឹកកខ្វក់ តំ​ណាងឱ្យឯ​កឧត្តម វង្ស ពិ​សិដ្ឋ អនុរដ្ឋលេ​ខាធិការ​ក្រសួងសាធា​រណការ និងដឹ​កជញ្ជូន លោក ឃ្លោក នួយ ​អភិបាលរងខេត្ត និង​ជាប្រធានក្រុមការងា គ្រ​ប់គ្រងទីលាន​ទុកដាក់សំរា​ម ក្រុងសិរីសោភ័​ណ តំណាងឲ្យឯកឧត្តម អ៊ុំ​ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក​ ស្រេង សុផល អភិបា​ល នៃគណៈអភិបាល​ក្រុងសិរីសោភ័ណ លោក សុក ចាន់​ថា ប្រធា​នមន្ទីរសាធារ​ណៈកា និងដឹកជញ្ជូន​ខេត្ត និងលោ​ក លោកស្រីមន្ត្រីជំនាញ ធ្វើនៅទី​លានទុកសំ​រាម ក្នុងសង្កា​ត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃអង្គារ ទី១០ ខែមិថុនា​ ឆ្នាំ២០២៥។

លោក ឃ្លោក នួយ អភិបាលរ​ង ខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្រុមការងារគ្រប់​គ្រងទីលាន ការប្រឈ​ម និងទិសដៅ​ការងាររួមមាន៖

បានរៀបចំរចនា​សម្ព័ន្ធក្រុមការ​ងារគ្រប់គ្រងទីលាន​ទុកដាក់សំរាមដែលមា​នសមាសភាពពី​រដ្ឋបាល ខេត្ត រដ្ឋបាលក្រុងសិរីសោភ័ណ និងមន្ទីរពាក់ព័ន្ធមួយចំនួន។

បានប្រកាស​ជ្រើសបុគ្គលិ​កជាប់កិច្ចសន្យាមកបម្រើការងារនៅទីលានទុកដាក់សំរាម។

បានឯកភា​ពជាគោលការណ៍ជា​មួយទីប្រឹក្សាADB រដ្ឋបា​លក្រុងសេរីសោភ័ណ ក្រុមហ៊ុនអនាម័យ (ឃ្លាអីយ៉ា​/GAFA PLC LTD.) ក្នុងការរៀបចំ​អនុសារណៈយោគយល់គ្នា រវាងរដ្ឋបាល​ក្រុងសិរីសោភ័​ណ និងក្រុមហ៊ុន ហ្វាម៉ីយ៉ា GAEA ស្តីពីការពង្រីកសេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹង​ទីប្រជុំជន ក្នុងក្រុងសិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យ អនុវត្តសា​កល្បងរយៈពេល៦ (ប្រាំមួយ) ខែ បន្ទាប់ម​កអនុវត្ត កិច្ចសន្យាថ្មីដែ​លមានរយៈ​ពេល១០ (ដប់ឆ្នាំ) ស្របតា​មអនុក្រឹត្យ លេខ១១៣។

រដ្ឋបាល​ក្រុងកំពុ​ងរៀបចំដីកាកំ​ណត់កម្រៃសេ​វាដឹកជញ្ជូ​នសំរាម និងសេវាទីលានទុកដាក់សំរាម សេចក្តីជូន​ដំណឹងស្តីពីកា​រអនុវត្តប្រព័ន្ធថ្មីក្នុងការ​គ្រប់គ្រងសំរាមពោលគឺរដ្ឋបា​លក្រុងជាអ្នកប្រមូ​លកម្រៃ​សេវា ហើយក្រុមហ៊ុ​នជាអ្នក​ដឹកសំរា​ម និងទទួល​ឈ្នួលដឹ​កពីរដ្ឋបាលក្រុង ។

បានពិភា​ក្សារៀបចំកិច្ចសន្យា D​igital Platform សម្រាប់គ្រប់គ្រង​ប្រព័ន្ធប្រ​មូលដឹកជ​ញ្ជូនសំរាមក្នុងក្រុង​សិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ។ដោយកិច្ចការនេះទីប្រឹក្សាADB បានសុំ​ឱ្យមាន​ការ ដេញថ្លៃ ចាប់ពី ​២ក្រុមហ៊ុនឡើង​ ដើម្បីជ្រើ​សរើសក្រុមហ៊ុនមួយដែលល្អ មករៀបចំចុះ​កិច្ច​សន្យា digital platform សម្រាប់គ្រប់គ្រងប្រព័ន្ធប្រមូលដឹកជញ្ជូសំរាម។

ក្នុងឱកាស​នោះលោក ឃ្លោក នួយ បានថ្លែងអំណរ​អរគុណដល់គណៈ​ប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងប្រតិភូតធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងតំណាងក្រុមហ៊ុន AMR CAMBODIA PLC ​ដែលបានអញ្ជើញមកធ្វើពិធីប្រគល់ទទួលសម្ភារ បរិក្ខារ គ្រឿងចក្រមួយចំនួន សម្រាប់ដំណើ​រការទីលានទុកដាក់សំរាម ក្នុងក្រុងសិរីសោភ័ណនៅខេត្តបន្ទាយមានជ័យ ដើម្បីបន្តដ​ល់​សកម្មភាពការងារនៅទីលានទុកដាក់សំរាមបានល្អប្រសើរ និងប្រកបដោយចីរភាព។

គួរបញ្ជាក់​ថា៖ សម្រា​ប់សម្ភារបរិក្ខា​សម្រាប់ទីលា​នទុកដាក់​សំរាមក្រុងរី​សោភ័ណរួមមាន៖ឡាន​បែន ម៉ាក​CAMC ១គ្រឿង ​អាប៊ុល ​ម៉ាក Zoom Lio​n ១គ្រឿង ​គ្រឿងចក្របក្សី ម៉ាកJCB ១គ្រឿង​៕

Leave a Reply

Your email address will not be published. Required fields are marked *