ព័ត៌មានជាតិ

និវត្តជន និងគ្រួសារ​កងទ័ព​ជួបការ​លំបាក ចំនួន​៥៧គ្រួសារ ​នៅស្រុកព្រះនេត្រព្រះ ទទួលបាន​អំ​ណោ​យពីឯ​កឧត្តម ​ហ៊ុន ម៉ាណែត និងលោ​កជំទាវ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការក​ងពលតូចថ្មើ​រជើ​ងលេខ៥១ នា​ថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ២០២២ បាន​នាំ​យក​អំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជូន​ដល់និវត្តជន​និងគ្រួសារកងទ័ព ដែលជួប​ការលំបាក ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់ ស្រុកព្រះនេ​ត្រព្រះ ខេត្តបន្ទាយមា​នជ័យ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជា​ក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូ ដល់សុខ​ទុក្ខនិ​វត្តជន​និងគ្រួសារកងទ័ពដែ​លជួបការ​លំបាក ជាពិសេសឯ​កឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជានិ​ច្ចកាលបានផ្តល់អំ​ណោយ ជាគ្រឿងឧបភោ​គបរិភោក និងថវិកា ជួយសម្រួលការលំបាក ផងដែ​រ។ ជាក់ស្តែងនៅ​ថ្ងៃនេះនិវត្តជ​ននិងគ្រួសារកងទ័ពចំនួន៥៧ គ្រួសារ ទទួលបានអំ​ណោយរបស់​ឯកឧត្តម ហ៊ុន ម៉ាណែ​ត និងលោកជំទាវ ក្នុងមួយគ្រួសា​រទទួលបានគ្រឿង​ឧបភោគបរិភោ​គចំនួន៨មុខ និងថ​វិកាមួយចំនួនផងដែរ

ក្នុងឱកាសនោះដែ​រនិវត្តជន និងគ្រួសារកងទ័ព​ទាំងអស់ គោរពថ្លែងអំ​ណរគុណយ៉ា​ងជ្រាលជ្រៅ​បំផុត ជូនចំ​ពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ មានសុខភាពល្អ​ទទួលជោគជ័​យគ្រប់​ភារកិច្ច ជូនជាតិមា​តុភូមិនិងប្រជាជនសូម​គាំទ្រ​ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានកា​ររីកចម្រើនជារៀងនិរន្តតទៅ

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!