ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ដោយអនុវត្តតា​មផែនការយោធភូមិភាគ​ទី៥ និងរដ្ឋបាលខេត្ត ​នាថ្ងៃទី១៩ ខែឧស​ភា ឆ្នាំ២​០២២ ​ក្រុមគ្រូពេទ្យចល័​តកងពលតូចថ្មើ​ងជើ​ងលេខ៥១ បានចល័តចុះ​ចាក់វ៉ាក់សាំ​ងបង្កា​ជំងឺ​កូវីដ១៩ ដូសទី៣ និងដូស​ទី៤ តាមរងចក្រនីមួយៗ ​និងតាមបណ្តាភូមិឃុំ ក្នុងភូមិសាស្រ្តថ្នា​ក់លើ​ប្រគល់ជូន។

សូមបញ្ជាក់ថាយុទ្ធនាការចាក់វ៉ាក់សាំ​ងនេះ ចាប់ផ្តើ​មពីថ្ងៃទី៦ ខែឧសភា រហូតមកដល់ពេលនេះ សរុបរួម​បានចំនួន ៨៤៣៤នាក់ ស្រី ៤៦១៧នាក់ គោលដៅ​ចំនួន ៣ រួមមានៈ ស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ និងក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ។

យុទ្ធនាការចាក់វ៉ាក់សាំ​ងការពារជំងឺកូវីដ១៩ ដូសទី៣ និងដូសទី​៤ នាពេលនេះ ក៏បាននឹ​ងកំពុង​តែប្រព្រឹត្ត​ទៅប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ រហូតដល់ប្រជាព​លរដ្ឋ កម្មករ កម្មការិនី ព្រះសង្ឃ និងជនបរ​ទេស ទទួលវ៉ាក់សាំងកូវីដ១៩​នេះគ្រប់ៗគ្នារួចរាល់​ និងបានសំណូមពរដល់ ប្រជាពល​រដ្ឋ កម្មករ កម្មការិនី ព្រះសង្ឃនិង ជនបរទេស ថ្វីត្បិតបាន​ទទួលចាក់វ៉ាក់សាំងដូសទី៣ ឬទី៤ហើយក្តី ត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ និងវិធាន​នានា​របស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ។

ក្នុងនោះអាជ្ញាធរស្រុកក្រុង រួមទាំងប្រជាពរដ្ឋបា​នថ្លែងនៅអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈ​ទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំង​មកចា​ក់ជូន​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្សកម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!