ព័ត៌មានជាតិ

អ្នកបើកបរ យានយន្តគ្រប់ប្រភេទត្រូវគោរពភ្លើងសញ្ញាចរាចរណ៍

(បន្ទាយមានជ័យ):អ្វីដែលអ្នកបើកបរត្រូវដឹង គឺគោរពច្បាប់ចរាចរណ៍ គោរពភ្លើងសញ្ញាចរាចរណ៍ អ្នកបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព អ្នកបើកបរយានយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជារៀងរាល់ថ្ងៃនោះ។សាររំលឹកឡើងវិញរបស់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បែបនេះក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក។

លោក សុក ចាន់ថា មានប្រសាសន៍បន្តថា គ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងខ្លាចជាបញ្ហាដ៏ធំចំពោះសុខភាព សាធារណៈធ្វើឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ក្នុងមួយឆ្នាំៗ ជាក់ស្ដែងក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ សម្រាប់ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ នាក់ របួសធ្ងន់ស្រាល ៣នាក់ ព្រមទាំងខូចខាតម៉ូតូរថយន្តមួយចំនួន មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពីកត្តាមនុស្ស មិនមែនកត្តាផ្លូវថ្នល់ស្អាតនោះឡើយ ហើយការគ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់របួសខូចខាតទ្រព្យសម្បត្តិផងនោះ គឺបណ្ដាលមកពីការធ្វេសប្រហែស ការបំពានច្បាប់របស់ប្រើប្រាស់ផ្លូវ មិនគោរពភ្លើងសញ្ញានៅតែមានកំណើនគួរឲ្យបារម្មណ៌ ដោយសារបើកបរល្បឿនលឿនហួសកំណត់មិនគោរពសិទ្ធិអាទិភាព ការបត់ការជែង ការបើកបរក្រោមឥទ្ធិពលស្រវឹង ការដឹកលើសចំណុះ។

លោក សុក ចាន់ថា ក៏បានសង្កត់ធ្ងន់ផងដែរថា ហេតុការគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើង នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសគិតជាមធ្យមក្នុងមួយថ្ងៃៗ គ្រោះថ្នាក់ប្រមាណ ៧ លើ ធ្វើឲ្យមនុស្សស្លាប់និងរបួសមួយចំនួនជារៀងរាល់ថ្ងៃ។ ស្ថានភាពនេះនៅតែជាក្ដីបារម្ភនិងជាកម្មវត្ថុ ដែលគ្រប់យានយន្តពាក់ព័ន្ធត្រូវសិក្សាដកពិសោធន៍ ដើម្បីដាក់ចេញនូវវិធានការឲ្យកាន់តែមានប្រសិទ្ធភាព សំដៅពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យកាន់តែល្អប្រសើរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button