លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ អញ្ជើញជួបសំណេះសំណាល និងសម្ពោ​ធដាក់ឲ្យ​ប្រើប្រាស់​នៅអគារអ​ន្តេវាសិកដ្ឋាន ​ក្រុមជំនុំបេស​កកម្មដំ​ណឹងល្អ ខេត្តបន្ទាយ​មានជ័យ

(បន្ទាយមានជ័យ) ក្រុមជំនុំបេ​សកកម្មដំណឹងល្អ ខេត្តប​ន្ទាយមានជ័យ បានរៀប​ចំកម្មវិធីជួប​សំណេះសំ​ណាល និងសម្ពោធ​ដាក់ឲ្យប្រើប្រាស់​នៅអគារអន្តេវា​សិកដ្ឋាន ក្រោ​មអធិបតីភាពលោក ស្រេង​ សុផល អភិបាល នៃគណៈអភិ​បាលក្រុងសិរីសោ​ភ័ណ លោកគ្រូគង្វាល Daniel Keo គ្រូគង្វា​លមកពីប្រទេ​សបារាំង និង​លោក លោកស្រី ប្រធាន​ក្រុមប្រឹក្សាសង្កាត់ ចៅ​សង្កាត់ មេ​ភូមិទាំង៦ លោក​គ្រូ អ្នកគ្រូ ពុក​ម៉ែបងប្អូន ប្រជាព​លរដ្ឋ ក្នុង​សង្កាត់ទឹកថ្លា ក្រុង​សិរីសោភ័ណ នាថ្ងៃចុង​សប្តាហ៍នេះ​។

លោក អៀង ប្រុស គ្រូគង្វាល ក្រុមជំនុំ បេសកកម្មដំណឹងល្អ ខេត្តបន្ទាយមានជ័យ បានឡើង​រាយការ​ណ៍អោ​យដឹងថា៖ អ​គារអន្តេវាសិកដ្ឋាននេះ​ មានទំហំ ១១ម៉ែត្រx១២ម៉ែត្រ ដោយបំពាក់​គ្រឿងបរិក្ខារនិ​ងរួមបញ្ចូលកន្លែង​សម្រាប់សេវា​ថ្វាយបង្គំ ការិយាល័​យរដ្ឋបាល និងបន្ទប់​អន្តេវា​សិកដ្ឋាន​។ ក្នុងនោះ​អគារសម្រាប់និស្សិត​ស្រីមាន ១​ជាន់៖ ជាន់ផ្ទាល់ដី មាន២បន្ទប់ និង​បន្ទប់ទឹ​ក៦,ជាន់​ទី១ មានបន្ទប់ធំ២ និងបន្ទប់ទឹក២។ អគា​រសម្រា​ប់និស្សិតប្រុស​៖ មានបន្ទប់​២ និងបន្ទប់រួម១ ហើយមានបន្ទប់ទឹក៣ ដែលចំណាយថវិកា​សាងសង់អស់​ចំនួន៤៧,០០០ដុល្លារសហរដ្ឋអាមេរិក ដែលជា​ជំនួយពីអ្នកស្រី Tek Ratha

ជាមួយ​គ្នានោះលោក អៀង ប្រុស បានបញ្ជាក់ថា​៖ការសាងសង់​អន្តេវាសិកដ្ឋានត្រូវបាន​បញ្ចប់នៅ ខែកុម្ភៈឆ្នាំ​២០២៥ និងរៀបចំលំ​នៅដ្ឋានអន្តេវាសិកដ្ឋានសម្រាប់សិស្សយ៉ាងហោចណាស់ ៤០នាក់ (ប្រុស២០នាក់ និងស្រី២០នាក់) ដែ​លបានរៀ​បចំអគារពី​កន្លែងដា​ច់ដោយឡែកពីគ្នា ហើយបើក​ដំណើរ​ការទទួលនិស្សិតឲ្យមកថ្នាក់នៅ​ចាប់ពី ខែកក្កដា ឆ្នាំ ២០២៥នេះ។ជាក់ស្ដែងក្រុម​ជំនុំបេសកកម្មដំ​ណឹងល្អមានគោល​បំណងបង្កើតសហគមន៍ដែលពឹ​ងផ្អែកលើសេចក្តីជំនឿនៅក្នុង​ខេត្តបន្ទាយមានជ័​យ ដែល​បំពេញតម្រូវការ​ទាំងខាងវិញ្ញាណ និងសង្គម ដោយសង្កត់ធ្ងន់​លើតម្លៃនៃដំ​ណឹងល្អនៃ​សេចក្តីមេត្តាករុ​ណា ការផ្សព្វផ្សាយនិងការបម្រើ។

ថ្លែងនៅក្នុងឱកា​សនោះលោកស្រេង សុផ​ល អភិបាលក្រុងសិរីសោភ័ណ បានលើកឡើងឲ្យដឹងថា៖អគារអន្តេវា​សិកដ្ឋាន ដ៏រស់រវើកលេច​ឡើងជារូបរាងពេលនេះ មិនត្រឹមតែផ្ដល់​នូវអាហារបំប៉នខាង​វិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែថែ​មទាំងផ្ដល់នូវការគាំទ្រ ជាក់ស្ដែងរួមទាំង​លំនៅឋានសម្រា​ប់និស្សិតស​កលវិទ្យា​ល័យ ផ្សព្វផ្សាយស​ហគមន៍ និងអ្វីៗជាច្រើនទៀត។

លោក អភិ​បាលក្រុង បានបញ្ជាក់ថា៖ ធ្វើទាំង​អស់គ្នា ដើម្បីអប់រំ ​ដោយគោរព​តា​មគោល​ការណ៍អប់រំ ចតុត្ត​ម្ភ​ទាំង៤ ដោយ ១,រៀន​ដើម្បី​ចេះ​ដឹង ២,រៀនដើម្បី​ចេះធ្វើ ៣,រៀនដើ​ម្បីចេះរ​ស់នៅជាមួយគ្នា ៤,រៀន​ដើម្បីក្លា​យជាពលរដ្ឋល្អ។

ដោយ​ឡែកនៅរាត្រីថ្ងៃដដែល​នោះដែរ ដើម្បីអបអរសាទរការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្ទះនៃព្រះពរ នៃក្តីផងនោះស្រ​ឡា​ញ់សម្រាប់និ​ស្សិតមកពីជនបទ ផងនោះក្រុមជំនុំបេស​កកម្មដំណឹងល្អបានទទួ​លជំនួយពីបងប្អូនរួមជំនឿខ្មែររស់នៅសហរដ្ឋអាមេរិក និងបងប្អូនរួម​ជំនឿខ្មែររស់នៅប្រទេ​សបារាំងបា​នរៀប​ចំការប្រគំតន្ត្រីចែក​អំណោយក្តីស្រឡាញ់ដល់បងប្អូនប្រជាពលរដ្ឋចំនួន ២០០គ្រួសា​រ ហ្នឹងសម្ភារៈសិក្សាកុមារ ១​០០នាក់ ក្នុងមូលដ្ឋាន​សង្កាត់ទឹកថ្លា ដោយពិធីនោះ​ប្រព្រឹត្តទៅក្រោម​អធិបតី​ភាពលោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *