ប្រតិភូ​ប្រទេស​​ជប៉ុន​ តំណាង​អង្កការ​ រីស្សូកូ​សីកៃ​ អញ្ជើញ​ពិនិត្យ​បណ្ណាល័យ​ ពុទ្ធ​សាសនបណ្ឌិត្យ​ ក្នុង​ខេត្ត​បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ៖ដោយទឹកចិត្តអា​ណិតស្រឡាញ់លើវិស័​យអប់រំពិសេស​សមណៈសិស្ស​ ដែល​កំពុងសិក្សារៀន​សូត្រនា​ចុង​សប្ដាហ៍​នេះ​ ប្រតិភូ​ របស់អង្គការ​ រីស្សូកូសីកៃ​ នៃប្រទេ​សជ​ប៉ុនដឹកនាំ​ដោយលោក​ វ៉ាដា​ ម៉េគូមិ​ និងលោក ទេសុកា​ កូជិ​ តំណាងអង្គការ​ រីស្សូកូសៃកៃ​ បានអ​ញ្ជើញ​ចុះពិនិត្យ​ បណ្ណាល័យ​ពុទ្ធសាសនបណ្ឌិត្យ​ តាមសាលាក្នុងខេត្តបន្ទាយមានជ័យ​ រួមមា​នពុទ្ធិ​កសិក្សាសា​លាកម្រងវត្តឈ្នួរ​មានជ័យ​ នៃស្រុកព្រះនេត្រ​ សាលាពុទ្ធិក​វិទ្យាល័យ​សម្ដេចជាស៊ី​មក្នុងក្រុង​សិរីសោភ័ណនិង​សាលាពុទ្ធិកសិក្សា​និងនៅវត្តសុ​វណ្ណគិរី ស្រុក​មង្គលបូរី​ ។ គោលបំណង​ នៃ​ការចុះពិនិត្យ​មើលក្នុងបណ្ណាល័​យនិងពិ​ភាក្សា​ការងារមួ​យចំនួន​ សំដៅជំរុញ​ ដល់ស​មណៈ​សិស្សក្រោពី​សិក្សាក្នុង​សាលាត្រូវប​ន្តចូល​រួមអា​នសៀ​វភៅក្នុងបណ្ណាល័យបន្ថែមទៀតព្រមទាំ​ងជំរុញ​ឱ្យតាម​បណ្ដាវត្តអា​រាមស្ថិត​នៅ​តាមទីប្រជុំជន​ បង្កើត​បណ្ណា​ល័យ​។

លោក​ បៀវ​ ថាន​ ប្រធានមន្ទីរធម្មការ​ និងសាសនាខេត្ត​ប​ន្ទាយមា​នជ័យ​ក៏បានថ្លែងនូវ​អំ​ណរគុណចំ​ពោះ​ប្រតិភូជ​ប៉ុនដែល​តែង​តែជួយ​ដ​ល់វិ​ស័យអប់រំរបស់​សមណៈសិស្ស​ សិស្ស​ ដើម្បីប​ង្កើននូវចំ​ណេះ​ដឹង​បន្ថែម​ទៀតព្រោះ​ថាចំណេះ​វិជ្ជាគឺ​ជា​ទ្រព្យ​ដ៏មហា​សា​លសម្រាប់មនុស្សគ្រប់រូប​។ លោ​កបាន​បន្តថា បណ្ណាល័​យនៅក្នុងខេត្ត ជ័​យមានចំនួន​ ១២កន្លែង​ ហើយតា​មប​ណ្ដាបណ្ណាល័យ​នីមួ​យៗមានសៀវភៅ​ចំណេះ​ដឹងទូទៅជាច្រើនក្បាល​សម្រាប់សមណ:សិ​ស្ស​ បានរៀនបានអាន​ ហើ​យទិស​ដៅអនុវត្ត​បន្តមន្ទីរធម្មការនិង​សាសនានឹងខិតខំផ្ស​ព្វផ្សាយ​ព័ត៌មានសាខា​បណ្ណាល័យពុទ្ធ​សា​សនបណ្ឌិត្យដល់សាធារណ​ជនបន្ថែមទៀតនិងជំរុញឲ្យ សាលាពុទ្ធិកបឋមសិក្សា​ ពុទ្ធិកអនុវិទ្យា​ល័​​យនៅពុទ្ធិកវិទ្យាល័យចូល​អានសៀវភៅក្នុងបណ្ណា​ល័យ​ និងចុងក្រោយលោក​ បៀវ​ ថាន​ ក៏បានធ្វើ​ការសំណូមពរ​ដល់តំណាងអង្គការ​ជប៉ុនមេត្តាជួយឧបត្ថម្ភសៀវភៅសម្ភារៈផ្សេងៗនៃអ​គារបណ្ណាល័​យបន្ថែមទៀត។ ក្រោយ​ពីបានចុះពិនិត្យទីតាំងបណ្ដាល័យនិងពិ​ភាក្សារួច​មក​លោក វ៉ា​ដា​ ម៉េគូមិ​ បានមាន​ប្រសាសន៍គាំ​ទ្រដ​ល់វិស័យ​អប់រំ​ សមណៈសិស្ស​ សិស្ស​ ពេញចិត្តបន្តជួ​យឧ​បត្ថម្ភ​បន្តទៀតចំ​ណេះដឹងស​កម្មភាពព្រះពុ​ទ្ធសាស​នានិងសង្ឃឹម​ជឿជាក់ថាព្រះតេជគុណ​ព្រះសង្ឃ​ដែលកំពុង​សិក្សារៀន​សូត្រនិងប​ន្តខិតខំយក​ចិត្តទុកដាក់រៀ​នសូត្រនិងចូ​លអានសៀវ​ភៅក្នុងបណ្ណាល័​យឲ្យបា​ន​ គ្រប់ៗគ្នា

Leave a Reply

Your email address will not be published. Required fields are marked *