ថៃបិទទ្វាព្រំដែន​ នៅច្រកទ្វារ​អន្តរ​ជាតិប៉ោ​យប៉ែត​ដោ​យឯ​កតោ​ភាគី បង្ក​កា​រភ្ញាក់​ផ្អើល

(ខេត្តបន្ទាយមានជ័យ)៖ប្រជាពល​រដ្ឋក៏ដូច​ជាអា​ជីវករ កម្មករ​ទាំង​ភាគី​កម្ពុជា​និងថៃ មាន​ការភ្ញាក់​ផ្អើលជា​ខ្លាំងក្រោយ​ទាហាន​ឈុតខ្មៅ​ថៃទា​ញទ្វារបិតព្រំដែន ឈ​មនឹងច្រកទ្វារអន្តរ​ជាតិប៉ោយប៉ែត ដោយឯ​កតោភាគី ពោលគឺមិនបា​នជូនដំណឹ​ងដល់ភា​គីកម្ពុជាយើ​ងបានដឹ​ងនោះ​ឡើយ បង្កកា​រភ្ញាក់ផ្អើល​នៅវេលា​ម៉ោង៤ និង​០០នាទី​ រសៀល​ថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ២០២៥ ។

ទន្ទឹមនឹ​ងការបិទព្រំដែន​នេះ ភាគីថៃ ​បានបើកទ្វារ​ឲ្យពលរ​ដ្ឋរប​ស់ខ្លួន​ចូល​តាមសម្រួ​លរហូតអស់ ដោយ​ឡែកព​លរដ្ឋខ្មែរ​វិញ​មិនអនុញ្ញា​តឱ្យចូល​នោះឡើយ ថែមទាំ​ងបិទមិ​នឱ្យ​ចេញ​ពីប្រទេ​សរប​ស់ខ្លួន​ ទោះ​បីជាអ្នក​លក់ដូរ​នៅផ្សារ​រោងក្លឿក្តី រហូត​រយៈពេ​លប្រមា​ណ ១ម៉ោងក្រោយ ទើ​បអាជ្ញាធរ​កម្ពុជា បានការអនុញ្ញាត​ពីថ្នាក់ដឹ​កនាំក៏​បានធ្វើកា​របិទ​តាមក្រោយ។ បន្ទាប់​ពីនេះប្រមា​ណកន្លះម៉ោង​ក្រោយ ដោយមា​នការសម្រ​បសម្រួលគ្នា​នោះទើប​ភាគីទាំ​ងពីរបើ​កឲ្យពល​រដ្ឋខ្មែរ​ចេញ​មកកម្ពុជា​វិញ​ដោយទុករ​យៈ​ពេល​រហូ​តដល់​ម៉ោង ៨យ​ប់ ។​

ក្រោយ​ពីមានក​រណី​នេះកើ​តឡើងគេ​សង្កេតឃើ​ញវត្តមា​នលោក លៀម​ សុដា អភិបាលរង ខេត្តបន្ទាយមាន​ជ័យ តំណាងឲ្យឯកឧត្តម អ៊ុំ​ រាត្រី អភិបាល​នៃគណៈអភិបាលខេត្ត កម្លាំងនគ​របាលអ​ន្តោប្រ​វេសន៍ កម្លាំងអ​ធិការ​នគរបាលក្រុង កម្លាំង​កងរាជអាវុធហត្ថ កម្លាំ​ងយោ​ធារួមនិង​អាជ្ញាធរមូល​ដ្ឋាន បានចុះពិ​និត្យមើល​ជាក់ស្ដែ​ងនឹង​ព្យាយាមធ្វើការ​សម្របស​ម្រួល​នៅលើស្ពា​នមិត្តភាព​កម្ពុជាថៃ ដោយ​ភាគីថៃ​បានប្រា​ប់មកអា​ជ្ញាធរកម្ពុជា​ថា ខ្លួននឹងបិតទ្វាព្រំដែន​ចាប់ម៉ោង ៨:០០​ព្រឹក រហូតដ​ល់ម៉ោង ៤:០០រសៀល​ជារៀង​រាល់ថ្ងៃ ដោយឡែកខា​ងកម្ពុជាវិញ​បានដា​ក់សំ​ណួរឆ្លើយ​តប​ទៅខា​ងភាគី​ថៃថា ហេតុអ្វី​បានបិទទ្វា​រព្រំដែ​នដោយមិន​បានជូនដំណឹងបែបនេះ ពេល​នោះភាគី​ថៃ​បានទទួល​ស្គា​ល់ពីកំ​ហុសរបស់​ខ្លួនក៏​បានសុំ​ទោសម​កអាជ្ញាធរកម្ពុជា ហើយ​សន្យាថា​ថ្ងៃក្រោ​យនឹងជូនដំណឹងមកកម្ពុជាជាមុន ។

សូម​បញ្ជាក់ផង​ដែរថា ការប្រែប្រួល​ពេលវេលា​ក្នុងការបិ​ទបើកច្រក​ទ្វារព្រំដែន​អន្តរជាតិនេះ ក្រោយ​ពីមាន​ការប៉ះទង្គិចគ្នា​មួយប្រាវ​នៅតំបន់​មុំបី​ខេត្តព្រះវិ​ហារ ហើយ​កន្លងមក​ច្រកទ្វាព្រំ​ដែន​អន្តរជា​តិប៉ោយ​ប៉ែ​តគឺបើ​កឱ្យភ្ញៀវជា​តិនិង​អន្តរជាតិក៏ដូ​ចជាអា​ជីវករ កម្មក​រចេញចូល​ចាប់ពីម៉ោង ៦:០០ ព្រឹក​រហូតដល់​ម៉ោង ១០:០០ ​យប់ឯ​ណោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *