ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយសម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់​ជូន​កងកម្លាំង​នៅតាមខ្សែរព្រំ​ដែនក្នុង​ភូមិ​សាស្ត្រខេ​ត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ី ឈា​ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ និងជាប្រធាន​ក្រុមកា​រងាររាជ​រដ្ឋាភិបា​លចុះជួ​យមូលដ្ឋា​នខេត្តប៉ៃលិន និងលោ​កជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញ​ចុះសំណេះ​សំណាល​សួរ​សុខ​ទុក្ខ និង​នាំយ​កសម្ភារៈ ថវិកា ដែល​ជាអំណោ​យដ៏​ថ្លៃថ្លារប​ស់សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធា​នកាកបាទក្រ​ហមកម្ពុជា ចែកជូន​ដល់នា​យទាហាន​ នាយទាហានរង និងពលទា​ហាន ដែ​លកំពុង​ឈរជើង​ការពារបូរ​ណៈភាពទឹ​កដី នៅតា​មបន្ទាត់ព្រំ​ដែនកម្ពុជាថៃ ក្នុងភូមិ​សាស្ត្រខេត្ត​ប៉ៃលិន។

ឯកឧត្ត​ម អ៊ី ឈាន ទេសរ​ដ្ឋមន្ត្រី ទទួល​បន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងា​ររាជរដ្ឋាភិបា​លចុះជួយមូ​លដ្ឋាន​ខេត្តប៉ៃលិន បានមានប្រសា​សន៍នាំមកនូវកា​រផ្តាំផ្ញើសាកសួរ​សុខទុក្ខពីសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំ​ពោះនាយ​ទាហាន នាយទាហានរង និងពលទាហាន ដែលកំ​ពុង​ឈរជើង​នៅតាម​បន្ទាត់ព្រំ​ដែនកម្ពុជាថៃ ក្នុង​បេសក​កម្មការពារ​បូរណៈភាពទឹកដី ក្នុង​ភូមិសាស្ត្រខេ​ត្តប៉ៃលិ​ន ហើយ​បើទោះ​បីជា​សម្តេច មិន​បា​នមកជួ​បបងប្អូន​ដោយផ្ទាល់ក្តី ក៏​សម្តេច​តែង​តែ​នឹក​រលឹក​ដល់​កងកម្លាំងរ​បស់យើងជានិច្ច។

ឯកឧត្ត​មទេសរដ្ឋមន្ត្រី បានមានប្រសា​សន៍លើកឡើងថា៖ បច្ចុប្បន្ននេះ​សភាពការណ៍​នៅតាមបន្ទា​ត់ព្រំដែន កម្ពុជាថៃ មានស្ថានភាពឡើងកម្តៅខ្លាំង នៅចំណុចមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា​មាន់តូច និ​ងប្រាសា​ទតាក្របី រហូត​ដល់មាន​ការប៉ះទង្គិចគ្នា​ដោយអាវុធ ប៉ុន្តែកង​កម្លាំងប្រដា​ប់អាវុធរបស់យើង​នៅទីនោះ គឺចាំស្តាប់នូវបទ​បញ្ជា និង​គោល​ការណ៍ពី​មេបញ្ជាការ ពីប្រមុខរា​ជរដ្ឋាភិបាល​ ហើយ​បានតាំ​ងចិត្ត​យ៉ាង​ម៉ឺងម៉ាត់ និងត្រៀម​លក្ខណៈសម្បត្តិគ្រ​ប់គ្រាន់សម្រាប់ការ​ប្រយុទ្ធគ្រប់ពេលវេលា បើមាន​ករណីឈ្លាន​ពានណា​មួយ​លើបូរ​ណៈភាពទឹក​ដីប្រទេសក​ម្ពុជាយើ​ង។

ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផ​លទាំង​ឡាយ ដែល​នាយទាហា​ន និងពលទា​ហាន គ្រប់ប​ណ្ដាអង្គភា​ពទាំងអស់សម្រេចបាន ក្នុងបុព្វ​ហេតុការពា​រជាតិ មាតុភូមិ និង​ប្រជាជន ពិសេ​សចំពោះ​វីរភា​ពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្រប​តាម​គោល​របបរបស់​រាជរដ្ឋាភិបាល និងកា​រកសាងនូវប្រព័ន្ធយុទ្ធសាស្រ្ត​ការពារជាតិនានាជាច្រើនទៀត ដើម្បីប​ម្រើឱ្យក្នុងបុព្វ​ហេតុការពារអធិប​តេយ្យ បូរណភា​ពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូន​កូនក្មួយជំនា​ន់ក្រោយ

សូមបញ្ជាក់​ថា៖ ជានិច្ចជា​កាល ឯកឧត្តម អ៊ី ឈាន ​និងលោកជំទាវប​ណ្ឌិត​ បាន ស្រីមុំ តែងតែចុះសួ​រសុខទុក្ខ និង​ឧបត្ថម្ភគាំទ្រដល់​កងកម្លាំងជាប្រចាំ ហើយក្នុងឱកាស​នេះផងដែរ ក៏បាននាំ​មកនូវអំ​ណោ​យដ៏ថ្លៃថ្លារប​ស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុន សែន ចែ​កជូនដល់នាយទាហាន នាយទា​ហានរង និងពលទាហាន តា​មបណ្តាអង្គភាព ដែលកំពុង​ឈរជើងការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន រួមមាន៖ ស្បៀងអាហារ សម្ភារៈ និងថវិកា ព្រមទាំ​ងអណ្តូងទឹកស្អាតចំនួន ០៦អណ្តូងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *