លោកឧត្ត​មសេនីយ៍ទោ ​សិទ្ធិ ឡោះ បញ្ជូន​កម្លាំងនគ​របាល​ស្រុកស្វាយចេក ចុះជួយ​ជួសជុ​លផ្ទះជូន​ប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយខ្យល់​កន្ត្រាក់

បន្ទាយមានជ័យ៖ ក្រោយពីមានភ្លៀងធ្លាក់លា​យឡំជាមួយខ្យល់​មួយមេធំ បានបង្កជាខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ើង​ដំបូងផ្ទះប្រជា​ពលរដ្ឋចំនួន០​១ខ្នង យ៉ាងដំណំ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលា​ម៉ោ​ងនា​ទីនៅភូមិជ្រុង ​ឃុំសារង្គ ស្រុកស្វាយចេក​ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោក​ឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការនៃស្នងការដ្ឋាន​នគរបាលខេ​ត្តបន្ទាយមានជ័យ បានដា​ក់ចេញបទ​បញ្ជា​ដល់លោ​កវរសេនីយ៍​ឯក ជា ស្លូញ អធិកា​រនគរបាលស្រុកស្វាយចេក ដឹកនាំ​កម្លាំងន​គរបាល​ជា​ច្រើន​នា​ក់ចុះជួយជួស​ជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោ​យខ្យល់កន្ត្រាក់​ដើម្បីឆ្លើ​យតបសំ​ណូមពរ និងដោះស្រា​យការលំបាកចំពោះមុខ ក្នុងរដូវវស្សា។

ម្ចាស់ផ្ទះរងគ្រោះ​មានឈ្មោះ ណុក ផល្លា ភេទ ស្រី អាយុ50ឆ្នាំ បន្ទុកគ្រួសារមានចំនួន០៥នាក់ ស្រី០៣នាក់ ទីលំនៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក មានផ្ទះ១ខ្នង ទំហំ៦ម៉ែត្រគុណ៩ម៉ែត្រ ជួសជុលអស់សង្គ័សី១២សន្លឹក ផ្លានអស់៦ដើម៕

Leave a Reply

Your email address will not be published. Required fields are marked *