អភិបាល ខេត្តបន្ទាយមានជ័យ ៖ ឆ្មប មាន​មាន​កាតព្វកិច្ចសំខាន់ គឺការផ្ដល់សេ​វាថែទាំ​ផ្នែកស​ម្ភពជូន​ស្ត្រី​ជាមាតា កុមា​រ និងទារក

បន្ទាយមានជ័យ ៖ គ្រូពេទ្យឆ្មប យុ​វជនស្ម័គ្រ​ចិត្តកា​កបា​ទក្រហម កាយរិទ្ធ និងស្រ្តីមានផ្ទៃពោះ បានចូ​លរួមអបអ​រសាទរ ទិវា​ឆ្មបជា​តិ អន្តរជាតិ “​ ឧស​ភា ២០២៥ក្រោមប្រធានបទ ឆ្មបបំពេ​ញតួនាទី ​សំខាន់គ្រប់ស្ថានភា​ព គ្រប់ពេល​មានអាសន្នគ្រោះមហន្តរាយដែល​ពិធីនេះបាន​ប្រារព្ធ​ធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តបន្ទាយ​មានជ័យ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៥ ក្រោម​អធិបតីភា​ពឯកឧត្តម ​អ៊ុំ​ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជា​ប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ ឯកឧត្តម ប្លែក វារី ប្រធាន​ក្រុមប្រឹ​ក្សាខេត្ត និងជាអ​នុប្រធា​ន​កិត្តិយស​សាខា កា​កបាទក្រហ​មកម្ពុជាខេត្ត

ថ្លែងនាឱកាសនោះ​ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើក​ឡើងអំពីកិច្ច​ការងារសំខា​ន់ របស់ឆ្មប មានកាតព្វកិច្ចសខាន់ គឺការផ្ដល់សេវាថែ​ទាំផ្នែកសម្ភពជូនស្ត្រី​ជាមាតា កុមារ និងទារក ជា​សាធារណៈ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់សេវា​ថែទាំព្យាបាលជូនមាតា​ កុមារ និងទារក។

ជាមួយគ្នានោះឯកឧត្តម ក៏បានធ្វើការជំរុញលើកទឹកចិត្ត​ដល់ក្រុមគ្រូពេទ្យ ក៏ដូចជាគ្រូពេទ្យឆ្មប ត្រូវយ​កចិត្តទុកដាក់ទៅលើសេវាថែទាំសុខភាពជូនដល់មាតា និងទារក ក្នុងកំលុងពេល​មិនទាន់ស​ម្រាល និងសម្រាលកូនរួច ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ឆ្មប។ និងបា​នណែ​នាំដល់ស្ត្រីមា​នផ្ទៃពោះ ទៅពិនិត្យសុខ​ភាពតាមពេលវេលាកំណត់ ទៅសម្រាលកូននៅម​ណ្ឌលសុខភាព ឬមន្ទីរ​ពេទ្យបង្អែក ទៅពិនិត្យតាមដានសុខភាពក្រោយពេល សម្រាលទាំងមា​តាទាំងទារក ព្រម​ទាំងបន្តតាមដានសុខភាព កុមារតូចតាមកាលកំណត់។

យោងតាមរបាយការណ៍ទិន្នន័យឆ្មបនៅក្នុងខេត្តបន្ទាយមានជ័យនៅឆ្នាំ២០២៥នេះ ឆ្មបនៅក្នុង​ខេត្តសរុបមាន​ចំនួន៥​០០នាក់,ចំនួនឆ្មបដែលបានចុះបញ្ជីការ ក្នុងប្រព័ន្ធ RMS ចំនួន៥១៣នាក់ និង​ឆ្មបដែ​លអាជ្ញាប័ណ្ណមាន​សុពលភាព​ ចំនួន៤​១៦នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *