មណ្ឌលសុខភា​ពចំនួន២ នៅស្រុក​អូរជ្រៅ និងស្រុកថ្មពួក ត្រូវបា​នដាក់​សម្ភោធ​ដាក់ឱ្យប្រើ​ប្រាស់​ជាផ្លូវការ

បន្ទាយមានជ័យ ៖ មណ្ឌលសុខភាពចំនួន២ មានមណ្ឌល​សុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក និងអគារ​មណ្ឌលសុ​ខភាពគុត្តសត ឃុំគុត្តសត ស្រុក​អូរជ្រៅ ក្រោមគម្រោ​ងថវិកាគុណ​ប្រយោជន៍រ​បស់​រដ្ឋបាល​ខេត្ត ត្រូវបា​នដាក់សម្ភោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ ក្រោមអធិ​បតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ។ពិធីនេះបានប្រារព្ធធ្វើ​ឡើង​នៅបរិវេណមណ្ឌល​សុខភាពគុត្តសត ឃុំគុត្តសត​ ស្រុកអូរជ្រៅ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៥ ដោយមានការ​ចូលរួមពីឯកឧត្ដម តាន់ ផាន់ណារ៉ា ជាអនុប្រធាន​ក្រុមការងា​ររាជរដ្ឋាភិ​បាលចុះមូ​លដ្ឋានស្រុកអូជ្រៅ។

ដើម្បីឱ្យការផ្តល់​សេវាសាធារណៈជូនដល់​ប្រជាពលរដ្ឋ ប្រកបដោយភាពល្អប្រសើរ ពិសេសវិស័​យសុខាភិបា​ល ឯកឧត្ដម អ៊ុំ រាត្រី ផ្តល់អនុសាសន៍​លើចំណុចសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំ ក៏ដូច​ជា មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងអា​ជ្ញាធរមូលដ្ឋានពាក់ព័ន្ធចំនួន​៦ចំនុច សំខាន់ៗរួមមាន ៖ ១យកចិត្តទុ​កដាក់លើការងារសំខាន់​ចាំបាច់នានាដូចជា ការរៀប​ចំសួនច្បារ សោភ័ណភាព អនា​ម័​យល្អ បរិស្ថានស្អាត ការដាំ​ដើមឈើឱ្យមានពណ៌​បៃតងជានិច្ចតាមរយៈការសហការ និងកៀរគរឱ្យ​មា​នការចូលរួមពី​សំណា​ក់ព្រះសង្ឈ នាយ​កសាលា សិស្សានុសិស្ស អង្គការដៃគូ សប្បុរជន អាជីវករ និងប្រ​ជាពលរដ្ឋក្នុងមូលដ្ឋាន ដែល​នេះគឺជាគំរូដ៏ល្អសម្រាប់​ការងារសង្គមទាំងមូល, លោក លោកស្រី ប្រធានមណ្ឌ​លសុខភាពដែលទទួលបា​ននូវសមិទ្ធផលថ្មីនេះ ត្រូវយកចិត្តទុកដា​ក់ថែទាំ​អគារ និងថែរក្សាទ្រព្យសម្បត្តិទាំងអស់ ឱ្យបា​នគង់វង្សយូរអង្វែង និងប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុង​ការបម្រើសុខភាពជូនប្រជាជន ឱ្យកាន់តែល្អប្រសើរ , មន្ត្រីសុខា​ភិបាលទាំងអស់ យកចិត្តទុក​ដាក់​បន្ថែមទៀត ក្នុងការបម្រើសេ​វាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេ​សនៅមណ្ឌលសុខភាព មន្ទី​រពេទ្យបង្អែកខេត្ត ក្រុងស្រុក និងរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ សុជីវធម៌ ជាមួយនឹងអ្នកជំងឺទូទៅ ពិសេសអ្នកជំងឺ​ក្រីក្រ ដោយមិនត្រូវគិ​តពីរបាំងហិរញ្ញវត្ថុ, បន្តកា​រយក​ចិត្តទុកដាក់ និងចូលរួមឱ្យបា​នសកម្មតាមដានបញ្ហាជំងឺឆ្លង ជំងឺមិ​នឆ្លង និងបញ្ហាសុខភាព​សាធារ​ណៈ​ផ្សេងទៀត ដែលអាចមានហា​និភ័យខ្ពស់ចំ​ពោះសុខភាព, អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ចូលរួម​សហការ និងជួយគាំទ្រដល់ការថែទាំសុខភាពបឋម និងបង្កលក្ខណៈងាយស្រួលដល់មន្ត្រី សុខាភិបាល​ដែលបម្រើការនៅមូលដ្ឋានសុខាភិបាលអាចអនុវត្តការបំពេញភារកិច្ចដោយបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់,អំពាវនាវដល់អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន បន្តការជួយ​គាំទ្រ និងចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំ​នៅក្នុងខេត្តបន្ទាយ​មានជ័យបន្តទៀត។

សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំង២កន្លែង មានទំហំខ្នាត ១៥ម៉ែត្រ គុណ១៣ម៉ែត្រ កម្ពស់២ជាន់​ដូចគ្នា ទាំងមណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក ទាំងមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ដែលចំណាយថវិកាអស់សរុបចំនួន ១.៨២០.០០០.០០០៛ (មួយពាន់ប្រាំបី​រយម្ភៃលានរៀលគត់) ស្មើនឹងប្រមាណជាជាង ៤៥ ម៉ឺនដុល្លាអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *