អភិបាលអភិបាល​ខេត្តកំពង់ចាម អញ្ជើញជួបសំ​ណេះសំណា​លជាមួយ ក្រុមការងារសមាគម និ​ស្សិត​ដើម្បីសង្គម

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២​០២៥នេះ បានអញ្ជើញជួបសំ​ណេះសំណាលជាមួយ ក្រុមការងារសមាគម និស្សិតដើម្បីសង្គម ដោ​យមា​នការចូលរួម​ពីប្រធា​នក្រុមប្រឹក្សា អនុប្រធាន លេខាធិការ ប្រធានសាខាខេត្តកំពង់ចាម ត្បូងឃ្មុំ និងសមាជិកសមាជិកា។

លោក ព្រំ ម៉ារ៉ាឌី ប្រធានស​មាគមនិស្សិតដើម្បីសង្គម បានជំ​រាបជូនផងដែរថា៖ លក្ខន្តិកៈរបស់​សមាគម​និស្សិតដើម្បីសង្គមបា​នតម្កល់ទុកនៅក្រសួងម​ហាស្របតាមច្បាប់ស្តីពីសមាគម និងអង្គ​ការមិនមែនរាជរដ្ឋាភិបាលសមាគមនិស្សិត​ដើម្បីសង្គម(SAS)​បានធ្វើសកម្មភាព​ក្នុងសង្គម​ស្របតា​មលក្ខន្តិកៈរបស់សមាគម និងច្បាប់ដែលមានចែងជាធរមមាន ដើម្បីជាការចូល​រួមចំណែក​ជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យអប់រំ ពង្រឹងស្មារតីយុវជនក្នុងការសិក្សា នៅតា​មបណ្ដាមហាវិទ្យាល័យនានាននៅក្នុងស្រុក សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជា​ជន​កម្ពុជា អោយមានកា​ររីកចម្រើន ទាំងវិស័យអប់រំ សង្គមសេដកិច្ច ប្រជាពលរដ្ឋនៅតាមប​ណ្តា​រខេត្ត មូលដ្ឋាន​អោយមានភាពល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្នុងនោះផងដែរ សមាគ​មនិស្សិតដើម្បីសង្គម បានផ្តល់អាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន៦០កន្លែង បរិញ្ញាប័ត្រ​ជាន់ ១០កន្លែង ក្នុងឆ្នាំ២០២៤រួចមកហើយ។ ម្យ៉ាងទៀត ជាការចូលរួមមួយ​ផ្នែកជាមួយរា​ជរដ្ឋាភិ​បាល​នៅក្នុងការអភិវឌ្ឍវិស័យ​អប់រំនៅកម្ពុជាអោយកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយ ក្មេងទំនើង ការសេព​គ្រឿងញៀន ការប្រើហឹង្សា និងល្បែងអនឡាញមួយចំនួនផងដែរ។ សមាគមនិស្សិតដើម្បីស​ង្គម ធ្វើការលើកទឹកចិត្ត ជំរុញយុវជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមជា​មួយរាជ រដ្ឋាភិបា​លលើវិស័យអប់រំ វិស័យបរិស្ថាន ដើម្បីជួយទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីចូលរួម​ចំណែកក្នុងការ អភិវឌ្ឍជាតិ កាត់បន្ថយភាពក្រីក្រស្រប​តាមយុទ្ធសាស្ត្រប​ញ្ចកោណរប​ស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៍បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីអោយសមាគមនិស្សិតដើម្បីសង្គម បានទំនាក់ទំនង និងចូលរួម​សហការជាមួ​យគ្រប់ប​ណ្តាស្ថាប័នជំនាញ និងនៅតាមស្ថាប័ននានា ជាពិសេសវិស័យអប់រំ ដើម្បីលើកកម្ពស់​សមត្ថភាពយុវ​ជនក្នុងសម័យសន្តិភាព និងជំរុញយុវជនអោយចេះស្រលាញ់សន្តិភាព ការពារសន្តិភាព សាមគ្គីភាព តាមរយៈការចូលរួមសកម្មភាពមនុស្សធម៌ ការអប់រំ សីលធម៌ សាសនា ច្បាប់ សិទ្ធមនុស្ស បរិស្ថាន ពត៌មានវិទ្យា និងបច្ចេកវិទ្យាសម័យទំនើបដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព ជាពិសេសត្រូវជួយធ្វើយ៉ាងណា អោយនិស្សិត ឬយុវជន បានរៀនជំនាញវែង ឬជំនាញខ្លី រៀនចប់ ត្រូវមានការងារធ្វើ៕

Leave a Reply

Your email address will not be published. Required fields are marked *