សិក្ខាសា​លាពិគ្រោះយោ​បល់ ស្ដីពីកា​រអភិវឌ្ឍកម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈសុខភាពផ្លូវចិត្ត និង​អម​សុខភាព

រាជធានីភ្នំពេញ៖ ឯកឧត្តមឱសថ​ការី ឈី ហុង រដ្ឋលេខាធិ​ការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមបើ​កសិក្ខាសា​លា​ពិគ្រោះ​យោបល់ ស្ដី​ពីកា​រអភិវឌ្ឍកម្មវិ​ធីបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខភា​ពផ្លូវចិត្ត និងអ​មសុខភាព ដែលរៀបចំ​ដោយនាយក​ដ្ឋានសុខ​ភាពផ្លូវចិត្ត និង​ការបំ​ពានគ្រឿងញៀន ​នៃក្រសួ​ងសុខាភិបាល។

សិក្ខាសា​លានេះមានរយៈ​ពេល ១ថ្ងៃ រៀបចំឡើងក្នុង​គោលបំណង៖

ពិភាក្សា និ​ងកំណត់កម្មវិធីបណ្ដុះ​បណ្ដាលសម្រាប់ឯកទេស និងជំនាញសុខភាពផ្លូវចិត្ត និង​ជំនាញ​អមសុខភាព (Allied Health) ដែលចាំបាច់ស​ម្រាប់ប្រទេសកម្ពុជា

ស្វែងរក​ការគាំទ្រ សម្រាប់អភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលឯកទេស និងជំនាញសុខភាពផ្លូវចិត្ត និងជំនាញ​អមសុខភាព (Allied Health)

ក្រសួងសុខាភិបាលបញ្ជាក់ថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី តំណាង​មហាវិទ្យា​ល័យវេជ្ជសាស្រ្ត និងសាលា​បច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃសកលវិទ្យាល័​យវិទ្យាសាស្រ្តសុខាភិ​បាល នាយកដ្ឋានអភិវឌ្ឍន៍ធនធា​នមនុស្ស នាយកដ្ឋានបុគ្គលិក មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្ត​ភាពកម្ពុជាចិនព្រះកុសុមៈ មន្ទីរពេទ្យគ​ន្ធបុប្ជា មន្ទីរសុខាភិបា​លនៃរដ្ឋបាលខេត្តបាត់ដំបង និងសៀម​រាប វេជ្ជបណ្ឌិតឯក​ទេសវិកលវិទ្យា អ្នក​ជំនាញចិត្តវិទ្យា អង្គការសុខភាពពិភពលោក អង្គកា​រ UNICEF ធ​នាគារពិភពលោ​ក និងអង្គការមិនមែនរដ្ឋាភិបាល ​សរុប ៤០នាក់ ដោយគាំ​ទ្រថវិកា​ដោយអង្គការ ឡូវ៉ែនសហប្រតិបត្តិការ​ការអភិវឌ្ឍន៍ ៕

Leave a Reply

Your email address will not be published. Required fields are marked *