លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយក​ថវិកាចំនួន​១៧,៧៣០,០០០រៀល ឧបត្ថម្ភជូន​កាកបាទ​ក្រហម​កម្ពុជា ដើម្បីចូ​លរួមអ​បអរសាទរខួបទី​១៦២ ទិវាពិភព​លោកកាកបាទក្រហម និងអឌ្ឍច​ន្ទក្រ​ហម ៨ ឧសភា​ ឆ្នាំ២០២៥

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេ​ត្តបន្ទាយមានជ័យ បា​នដឹកនាំ​លោក លោកស្រី​ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាំយកថវិកា ចំនួន១៧,៧៣០,០០០រៀល (ដប់ប្រាំពីរលាន ចិតសិបបីម៉ឺនរៀល) ឧបត្ថម​ជូនសាខា​កាកបាទ​ក្រហម ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកា​កបាទ​ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីស​ហគ​មន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’ នៅសាលាខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រារព្ធធ្វើឡើងក្រោម​អធិបតីភា​ពឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តបន្ទាយមានជ័យ និងមា​នការអញ្ជើញ​ចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ ជាប្រធានអចិន្ត្រៃយ៍គណៈ​កម្មាធិការសាខាកាកបាទ​ក្រហម​កម្ពុជា ខេត្តបន្ទាយមានជ័យ និងបណ្តាស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប ។

សូមបញ្ជាក់ាថា ថវិកាដែលបានមកគឺជា​ការចូលរួមឧបត្ថម្ភពីថ្នាក់​ដឹកនាំនិងមន្ត្រីន​គរបាលនៃស្ន​ងការដ្ឋាននគរ​បាល​ខេត្តបន្ទាយមានជ័យ យកមកប្រគល់ជូនកាកបាទក្រហម ដើម្បីបម្រើក្នុង​សកម្មភាពមនុ​ស្សធម៌ជួយ​ដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយ​ផ្សេងៗ ឲ្យកាន់តែមានប្រសិទ្ធភាព ៕

Leave a Reply

Your email address will not be published. Required fields are marked *