រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំក្រុមការងា​រចុះពិនិត្យវឌ្ឍន​ភាពការងារ​សាងសង់​អគារមជ្ឈម​ណ្ឌលកណ្តា​ល អគារចំ​ណត និងអគា​រពិគ្រោះជំងឺ​ក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងដំ​ណើ​រការ​យ៉ាងមមាញឹក

ចេញផ្សាយនាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះ​ពិនិត្យវឌ្ឍនភាពការងារ​សាងសង់អគារ​មជ្ឈមណ្ឌលក​ណ្តាល អគារចំណត និងអគារពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងដំ​ណើរការយ៉ា​ងមមាញឹក។

ឆ្លៀត​ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តល់អនុសា​សន៍ដល់ក្រុម​ការងារសំណ​ង់ឲ្យយកចិត្ត​ទុ​កដាក់ខ្ពស់​លើការ​ងារសាងសង់អគារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពិនិត្យ​ឲ្យបានត្រឹ​មត្រូវតា​មក្បួនខ្នាតប​ច្ចេកទេសសំណង់ ដើម្បីជាប្រយោជន៍យូរអង្វែង​សម្រាប់សុខុមា​លភាពរប​ស់ប្រជាពលរដ្ឋក្នុង​ប្រទេសកម្ពុជា។ គិតត្រឹម​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ អគារមជ្ឈមណ្ឌ​លកណ្តាល ​ការងារសាង​សង់សរុបស​ម្រេចបាន%។ អគារចំណត ការងារសាងសង់ស​រុបសម្រេចបា​ន%ចំណែ​កអគារពិគ្រោះ​ជំងឺក្រៅ បានសម្រេចការសាងសង់ ៧០% គ្រោងនឹង​បញ្ចប់​នៅក្នុងរយៈពេល២ខែទៀត។

ក្រសួងសុខាភិបាលបញ្ជាក់ថា អគារមជ្ឈមណ្ឌលកណ្តាល និងអគារចំណត បានបើកការដ្ឋានដំ​ណើរកា​រសាងសង់កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភា​ពដ៏ខ្ពង់ខ្ពស់របស់​សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *