ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច នៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងកងរាជអាវុធ​ចាប់ឃាត់ខ្លួន​បញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ) កម្លាំង​មូលដ្ឋានកង​រាជ​អាវុធហត្ថក្រុង​ប៉ោយប៉ែត ទទួល​ពាក្យប​ណ្តឹងពី​ជនរង​គ្រោះ ជាប្រ​ធានផ្នែក​ស​ន្តិសុខ ករណី​ចោរលួ​ចខ្សែស្ពាន់ និងខ្សែភ្លើង ដែល​ប្រព្រឹត្តកាល​ពីវេលាម៉ោ​ង០៥និង៣០​នាទី ថ្ងៃទី០៣ ខែឧស​ភា ឆ្នាំ២០២​៥ នៅចំណុច​ក្រុមហ៊ុនដឹសេន កាស៊ីណូ ស្ថិតក្នុង​ភូមិក្បាល​ស្ពាន១ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត​រួចមកនោះ កម្លាំង​ជំនាញមូ​លដ្ឋានកង​រាជអាវុ​ធហត្ថ​ក្រុង​ប៉ោយប៉ែត បានចុះ​ទៅដល់​ទីតាំងកើ​តហេតុបា​នឃាត់​ខ្លួនជនសង្ស័យ​០១នាក់ឈ្មោះ ជឿង សុខា​វ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់​នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត រួមទាំងដ​កហូតវត្ថុ​តាង ខ្សែភ្លើងស្ពាន់ ចំនួន០៣ដុំ (ប្រគល់​ជូនជនរងគ្រោះវិញ), កូន​កាំបិត ហូតព​ណ៌ទឹកប្រាក់ ចំនួន០​១ដើម, ដង្កាប់ពណ៌ខៀវ ចំនួន០១ដើម ហើយ​នាំទៅមូលដ្ឋានកងរា​ជអាវុធហ​ត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយ​សារភាពថា ខ្លួនពិតជាបានលួចខ្សែស្ពាន់ និងខ្សែភ្លើង​ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង​ជាក់ស្តែងកម្លាំ​ងមូលដ្ឋានកងរា​ជអាវុធ​ហត្ថក្រុង កសាងសំ​ណុំរឿងបញ្ជូ​នមកកាន់បញ្ជាកា​រដ្ឋានកងរាជអាវុធ​ហត្ថខេត្តចាត់ការបន្តតា​មនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា

បច្ចុប្បន្ន ជនសង្ស័យត្រូវ​បានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត​បញ្ជូនទៅតុលាការហើយ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *