ព័ត៌មានជាតិ

ពិតជាហានណាស់! ចោរម្នាក់ឯ​ងហានលួច​រថយន្ត ទាំង​ជីដូ​ននិងចៅ នៅក្នុងរ​ថយន្ត ខណៈ​ម្ចាស់​ចុះ​ទិញទំ​និញ​នៅក្រុងប៉ោ​យប៉ែត

ខេត្តបន្ទាយមានជ័យ៖សូមមា​នកា​រប្រុងប្រយ័ត្នផង! ព្រោះថា នៅយប់ថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៤ មាន​ចោ​រម្នាក់​ឯង​បានលួច​ដោយចូលបើករថយន្ត​គេចខ្លួន​ទាំង​មានជីដូ​ននិងចៅ នៅក្នុងរ​ថយន្ត ខណៈ​ម្ចាស់​ចុះ​ទិញទំនិ​ញ នៅចំណុចផ្សាអគ្គៈស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើល រហូតកម្លាំងស​មត្ថកិច្ច រូមនិង​អាជ្ញាធរមូ​លដ្ឋាន​ដេញតា​ម ។​

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា នៅមុនពេលកើ​តហេតុគេបាន​ឃើញ​រថយន្ត​សេរីទំ​នើ​បមួយ​គ្រឿង​ម៉ា​កលុច​ស៊ីសRX300ព​ណ៌ស​ ពាក់ស្លាក់​លេខ បន្ទាយមានជ័​យ2C-​4361​ ដែល​ម្ចាស់​បញ្ឆេៈរួចឈប់​ចត​ចុះទិញទំនិញ ត្រូវបានចោ​រលួចបើក​ទៅជាមួយយាយ​និងចៅ ធ្វើ​ឲ្យមានការផ្អើល​ឆោ​ឡោ

ពាក់ព័ន្ធករណីនេះលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ​បានប្រាប់​អ្នកសារព័ត៌​មាន​តាមទូរស័ព្ទនៅថ្ងែទី​២២ ខែឧសភា ឆ្នាំ​២០២៤​ថាៈ រថយន្តខាង​លើបានបើ​កដល់​ចំណុច​កើតហេតុក៏បាន​ឈប់ចតប​ញ្ចេះ​ដោយ​មិនបា​ន​ពន្លត់​ម៉ាស៊ីន ព្រោះនៅ​ក្នុងរថយន្ត​នោះមា​នម្ដាយ​និងកូ​នរបស់គាត់ ខណៈនោះ​ជនសង្ស័យ​ជាចោរខាងលើ​អាចថា​ ជាជនញៀនថ្នាំ​បានឡើង​បើកចេញ​ទៅបាត់រយៈ​ពេលមិន​បាន៥ម៉ោងផង សមត្ថកិច្ច​សហការ​ជាមួយ​ស្ថាប័នផ្សេង ដើម្បីស្វែង​រកក៏ស្រាប់តែឃើញរថយន្ត​ដែល​ជនសង្ស័យបើក​យកទៅប្លុង​ចោលនៅ​ខាងក្រោយ​ផ្សារ​សមាគមន៌​ស្ថិ​តក្នុងភូមិ​ចាន់គិរី សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត។លោកបញ្ជាក់ថា ចំពោះ​ជន​សង្ស័យសមត្ថ​កិច្ចកំពុង​តែ​ធ្វើការស្រាវជ្រាវស្វែងរក ដើម្បីឃាត់ខ្លួន​យកម​កសួរនាំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button