ព័ត៌មានជាតិ

សម្ពោធដាក់ឱ្យ​ប្រើប្រាស់ មន្ទីរ​ពេទ្យមិត្តភាពកម្ពុជា-​ចិនត្បូងឃ្មុំ ដែលជា​ជំនួយឥត​សំណង​របស់​រដ្ឋាភិ​បាល និងប្រជា​ជនចិន

(ត្បូងឃ្មុំ)៖មន្ទីរពេទ្យមិត្តភា​ពកម្ពុជាចិនត្បូងឃ្មុំ​ ដែលជាជំនួយឥត​សំណង​របស់រដ្ឋាភិ​បាល និង​ប្រជា​ជ​ន​ចិន ជូន​ចំពោះ​រដ្ឋាភិបាល ​និង​ប្រជាជ​នកម្ពុជា រួម​ជាមួយ​អា​គារសា​លាបឋ​មសិក្សា​ និងវិទ្យាល័យ​តេជោ​សែនត្បូងឃ្មុំ ​ផងដែរ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ព្រម​គ្នានៅព្រឹកថ្ងៃ​ទី០​៧ ខែមីនា ឆ្នាំ២​០២២នេះ ក្រោមអធិប​តីភាព​សម្តេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃកម្ពុជា និង​ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រ​ចាំនៅកម្ពុជា

 

មន្ទីរពេទ្យមិត្តភា​ពកម្ពុជាចិន ត្បូងឃ្មុំ ដែល​ជាមន្ទីរពេទ្យដ៏ទំ​នើបជាលើកដំបូង​នៅលើដីនៅ​ខេត្តត្បូង​ឃ្មុំ ដែលជាខេត្តដែ​លទើបបង្កើតចុង​ក្រោយគេ។មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ត្បូងឃ្មុំ សាង​សង់លើ​ផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រកា​រ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ ដោយចំណាយទឹកប្រាក់ជិត ៥០​លានដុល្លារអាមេ​រិក ជាជំនួយឥត​សំណងរបស់រដ្ឋាភិបាល និងប្រជា​ជនចិន។

 

មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ត្បូងឃ្មុំនេះ មានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០គ្រែ ដោយ​មានផ្តល់សេវាពិនិត្យ និងព្យាបា​លលើជំងឺទូទៅ, ជំងឺកុមារ, ជំងឺឆ្លង, ពិគ្រោះជំងឺក្រៅ, ប្រពោធនកម្ម (ICU), សង្គ្រោះបន្ទាន់, វះកាត់, រោគស្ត្រី និងសម្រាលកូន, រូបភាពវេជ្ជសាស្ត្រ និង Endoscopy, មន្ទីរពិ​សោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែក​គាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់​សំអាតទឹ​កកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និង​សាលដាក់សាកសព ហើយមន្ទីរពេទ្យនេះ ក៏អាចពិគ្រោះជំងឺក្នុងមួយថ្ងៃបាន ៦០០នាក់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!