ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខា​ធិការក្រសួងព័ត៌មាន និងជាប្រធានសមាគ​មសម្ព័ន្ធយុវជ​នដើម្បីសន្តិភាព រួមនិង​ស​ហការី បានចូល​បច្ច័យ​បុណ្យស​ពលោកវរៈសេនី​យ៍ត្រី សន សុភាព នាយ​ការិយា​ល័យប្រតិបត្តិបច្ចេ​កវិឡាកង​រាជអាវុធហត្ថខេ​ត្តស្ទឹងត្រែង ដែលបាន​ទទួលមរ​ណៈភាពដោ​យរោគាពាធ​សរុប​ចំនួន ៦១០.០០០ម៉ឺនរៀល

ចេញផ្សាយនាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥

(ខេត្តស្ទឹងត្រែង)៖លោក បណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តំណាងឲ្យឯកឧត្តម បណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានស​មាគ​មសម្ព័ន្ធ​យុវជនដើម្បីសន្តិភាព នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០​២៥ បានដឹកនាំក្រុមការងារ ចូលរួម​រំលែកទុក្ខ​ដ៏ក្រៀមក្រំដល់​គ្រួសារ​សព លោកវរ​:សេនីយ៍ត្រី សន សុភាព នាយការិយាល័​យប្រតិបត្តិ​បច្ចេក​វិឡាកង​រាជអាវុធហត្ថខេត្តស្ទឹងត្រែង បច្ចុប្បន្នរ​ស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ដែលបានទទួលមរ​ណៈភាព នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយ​រោគាពាធ។

សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានដំណឹងពីលោកវរៈសេនីយ៍ត្រី អុន វណ្ណា មន្ត្រីកងរា​ជអាវុធ​ហត្ថខេត្តស្ទឹង​ត្រែង ពាក់ព័ន្ធទៅនឹងលោ​កវរៈសេនីយ៍ត្រី សន សុភាព កំពុងសង្គ្រោះបន្ទាន់ ណាមួយជីវភាពគ្រួសារខ្វះខាតផងនោះ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានធ្វើកា​រប្រកា​សដល់សមាជិកសមាជិកានៃសមាគម ក្នុងគោលបំណងដើម្បីប្រមូលមូលនិធិតាមសទ្ធាជ្រះថ្លា ក្រោយមកថ្នាក់ដឹកនាំសមាគម រួមនឹងបងប្អូនដែលជាសមាជិកសមាជិកា បានចូលរួម​ចំណែក​ជាបន្តបន្ទាប់បានទឹកប្រាក់សរុបចំនួន ៦១០.០០០ម៉ឺនរៀល លុះមកដល់រ​សៀលថ្ងៃខែខា​ងលើក៏ស្រាប់​តែទទួលបានមកថា លោកវរសេនីយ៍ត្រី សន សុភាព នាយការិយា​ល័យប្រតិប​ត្តិបច្ចេកវិឡាកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានទទួលមរណភាពបាត់ទៅហើយ។

ថ្នាក់ដឹកនាំ រួមនឹងសមាជិកសមាជិកានៃ​សមាគមដែលបានចូលរួមថវិ​កាផ្ទាល់ខ្លួនចូលរួមរំលែ​កទុក្ខដល់ក្រុមគ្រួ​សារសពរួមមាន: ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានស​មាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ,លោក បណ្ឌិត ឌីម សុខុន អគ្គលេខាធិការ​សមាគ​ម (...) ,លោក សយ ចាន់ធី អគ្គលេខាធិការរង ផែនទំនាក់ទំនងជាតិនិងអន្តរជាតិ ,លោក ហង្ស រ៉ាត់ អគ្គលេខាធិការរង ផែនជាតិនិងអន្តរជាតិ និងជាប្រធានសា​ខាខេត្តបន្ទាយមា​នជ័យ,លោក ​វ៉ី នោរៀ អគ្គលេ​ខាធិការរង ធនធានម​នុស្ស ,លោក បឿន ចំ​រើន ទីប្រឹក្សាស​មាគម (.ស​..), លោក ទន់ ដារ៉ា ទីប្រឹក្សា សមាគម (..យ​.) ,លោក ចាន់ ពិសិដ្ឋ ប្រធានស​មាគមសម្ព័ន្ធយុវជន​ដើម្បីសន្តិភាពសា​ខាខេត្តស្ទឹងត្រែង និងលោក ហែម វណ្ណៈ ប្រធានសមាគម​សម្ព័ន្ធយុវជនដើ​ម្បីសន្តិភាព សា​ខាខេត្តកំពង់ចាម

នាឱកាសនោះលោក បណ្ឌិត ឌីម សុខុន បានមានប្រសាសន៍ផ្ដាំផ្ញើចូលរួមរំ​លែកទុក្ខដ៏ក្រៀមក្រំ​ពីសំណាក់ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្ដី ជូនដល់គ្រួសារសពលោកវរៈសេនីយ៍ត្រី សន សុភាព ដែលបានបាត់បង់ស្វាមី និងឪពុក ៕

Leave a Reply

Your email address will not be published. Required fields are marked *