(ប៉ៃលិន) លិខិតអំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ស្តីពីខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»
ដើម្បីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន មានកិត្តិយសសូមគោរពជម្រាប ជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរស ជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ទិវា ៨ ឧសភា នេះ មានគោលបំណងរំលឹកដល់ខួបនៃ ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម–អឌ្ឍចន្ទក្រហម និងការផ្តល់សេវាកម្មមនុស្សធម៌រយៈពេល ៧០ ឆ្នាំ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងពេលជួបគ្រោះមហន្តរាយបង្កឡើងដោយ មនុស្ស និងធម្មជាតិ ជំងឺឆ្លង/មិនឆ្លង ជំងឺរាតត្បាតផ្សេងៗ និងវិបត្តិភ័យនានាដែលបង្កឡើងដោយការប្រែប្រួល អាកាសធាតុ ។
ដើម្បីមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូមអំពាវនាវចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាចូលរួមបរិច្ចាគថវិកា សម្ភារ ដោយ សទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ។
សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគជូនតាមរយៈគណៈកម្មាធិការសាខា ដែលនៅប្រចាំការទទួល និងបដិសណ្ឋារកិច្ច រៀបចំកម្មវិធីប្រគល់–ទទួលថវិកា សម្ភារ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ នេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ។ ក្រុមការងារចាំទទួលមូលនិធិសប្បុរសជននៅសាខា កក្រក ខេត្តប៉ៃលិន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
លេខទូរស័ព្ទទំនាក់ទំនង៖
– ឯកឧត្តម សៅ សារ៉ាត់ ០៩៧ ៧៨ ២១ ២៦៨
– លោកជំទាវ ពៅ សុខ ០៨៨ ៤១ ៤០ ៦៥៦
– ឯកឧត្តម ហុក សុផល ០៩៧ ៣៥ ៦៨ ៥៦៨៕