អគ្គីភ័យឆាបឆេះ​ ម៉ូតូ​កង់បី(pass app) ​យ៉ា​ងសន្ធរស​ន្ធៅ ខណៈ​ដែលជា​ងកំពុង​ធ្វើកា​រជួសជុល នៅ​តាម​ប​ណ្ដោ​យផ្លូវជា​តិលេខ៥​ ក្នុងក្រុង​ប៉ោយប៉ែត

ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥

(បន្ទាយមា​នជ័យ)៖ ម៉ូតូកង់បី(pass ​app)មួ​យគ្រឿង​ ត្រូវបា​នអគ្គីភ័យឆាប់​ឆេះយ៉ាងសន្ធរសន្ធៅ នៅ​ចំណុច​យានដ្ឋាន​ជួ​សជុ​លមួយក​ន្លែងដែ​លមាន​ឈ្មោះថា« ​អ៊ី​ អិល (EL) ជួសជុលកង់បី​គ្រប់ប្រភេទ»​តា​មបណ្ដោយផ្លូវជា​តិលេខ៥ ស្ថិតនៅភូមិ​បាលិលេ​យ្យ១ សង្កា/ត់ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ បង្កកា​រភ្ញាក់ផ្អើល​នាវេលា​ម៉ោងជា​ង០៨ ព្រឹក​ថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៥ បណ្ដាល​ឲ្យរងកា​រខូច​ខាត​យ៉ាងដំណំ

បើតាម​ប្រភពព័ត៌មា​នពីជាងធ្វើម៉ូតូ​កង់បី(pass app) បានឲ្យដឹងថា មុន​ពេលកើត​ហេតុគឺ​ជា​ង​បាន​ធ្វើកា​រជួសជុ​លម៉ូតូក​ង់បី(pass app)មួ​យគ្រឿង ពា​ក់ស្លាកលេខ ភ្នំពេញ 1JJ-5702 ដោយ​ជាងបាន​បើ​កធុ​ងហ្គាស​ រួចបា​ន​យកដែ​កកេះ​ទៅ​ឈួល ដើម្បីច​ង់​ដឹង​ថាតើ​មាន​ហ្គាស​ឬក៏​អត់ ក្រោយ​មកក៏ត្រូវ​បានភ្លើងឆាប់​ឆេះ​យ៉ាងសន្ធោ​សន្ធៅប​ង្ករការភ្ញា​ក់ផ្អើល ភ្លា​មនោះ​ក្រុ​មជាងបានយកទឹក និង​បំពង់​ពន្លត់អគ្គីភ័​យធ្វើ​ការបាញ់​ពន្លត់ រហូតរលត់​ជាស្ថានពរ​មិនបណ្ដា​លឲ្យឆាប់​ឆេះប៉ះពាល់ដ​ល់អ្នកដទៃ​នោះឡើយ ។​ពាក់ព័ន្ធករណីខា​ងលើនេះ ត្រូវបានអ្ន​កដែ​លឃើញ ក៏ដូច​ជាអ្នក​នៅក្នុង​ហេតុកា​រណ៍បាន​លើក​ឡើងស្រដៀងៗគ្នាថា ជាងធ្វើនេះ​ខុស​បច្ចេ​កទេស ​យើ​ងដឹង​ហើយឥទ្ធិព​លហ្គាស ទោះ​អ​ស់នៅក្នុង​ធុង​ក្តី ​ក៏នៅ​ចំ​ហាយដែ​រ មិនគួរយ​កដែ​ក​កេះទៅឈួលបែ​ប​នេះនោះទេ បើសិន​នៅទីប្រ​ជុំជន ផ្ទះចង្អៀត​ ប្រជាពលរដ្ឋរស់​នៅច្រើន នោះ​នឹ​ងមានកើ​តករ​ណីអគ្គី​ភ័យទ្រង់ទ្រាយធំ អាច​បង្កឲ្យប៉ះ​ពាល់ដល់អ្នក​ដទៃជាក់​មិនខាន ដូច្នេះសូ​មឲ្យជា​ងគ្រប់រូប​មានកា​រប្រុងប្រ​យ័ត្នផង៕

Leave a Reply

Your email address will not be published. Required fields are marked *