ព័ត៌មានជាតិ

ប្រជាព​លរដ្ឋខ្មែរ​អ៊ីស្លា​ម​ចំនួន​១២៥​គ្រួសារ ទទួល​អំណោយ​ពីរដ្ឋ​លេ​ខា​ធិកា​រក្រសួង អ​ភិវឌ្ឍន៍​ជនបទ

(ខេត្តប៉ៃលិន)៖នាព្រឹក​ថ្ងៃទី០១ ខែឧ​សភា ឆ្នាំ២០២២ ឯកឧត្តម​ ហាប់ អូ​ម៉ាលី រដ្ឋលេ​ខាធិការក្រសួង​អ​ភិ​វឌ្ឍន៍​ជនបទ និងជាអនុប្រ​ធានក្រុមកា​រងារថ្នាក់​ជាតិ​ ចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោ​យលោក​ប្រធានមន្ទី​រអភិវឌ្ព្យន៍ជនបទខេត្ត និងមាន​ការចូលរួមពីគណ:អ៊ីម៉ាំខេត្ត អ៊ីម៉ាំម៉ាស្ជិត និងស​មាគមនិស្សិតមូស្លីម​កម្ពុជាខេត្តប៉ៃលិន បានចុះ​សំណេះសំ​ណាលសា​កសួរសុខទុក្ខ និងចែកស្បៀង​អាហារ​សម្រាប់ស្រាយបួ​សក្នុងខែរ៉ាម៉ាឌន ដល់សា​សនិកឥស្លាមក្នុងខេត្តប៉ៃលិន ចំនួន១២៥គ្រួសារ (ដែ​ល​មកពីភូមិមួយចំនួនក្នុងខេត្ត)។ពិធីនេះ បានធ្វើឡើង​នៅ​ទីតាំ​ងបរិវេណផ្ទះសំណាក់ត្បូងទ​ទឹមប៉ៃលិន ស្ថិតនៅក្នុងភូមិអូ​រតាពុកលើ សង្កាត់ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន។

 

បើតាមការរៀប​រាប់ពីឯ​កឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិកា​រក្រសួងអភវិឌ្ឍន៍ជនបទ បានឱ្យដឹងថា ៖ ស្បៀង​អាហារ​ទាំងអស់នេះ ជាជំនួយ​របស់សមាគមអភិវឌ្ឍមូស្លីមកម្ពុជា រួ​មមានអង្ករចំនួន​២៥kg ទឹក​ដោះគោ៤កំប៉ុង ស្ករស២kg មី១​០កញ្ចប់ និងផ្លែល្មើ១​kgផងដែរ​។

 

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋខ្មែរ​អ៊ីស្លាម ឱ្យខិត​ខំប្រឹងប្រែងគោ​រព​ទៅតាម​ច្បាប់វិន័យរប​ស់ព្រះអាឡោះ​ជាម្ចាស់ ព្រមទាំងចូលរួមបោះឆ្នោតឱ្យបាន គ្រប់ៗគ្នា​នៅថ្ងៃខា​ងមុខផងដែរ។

 

ទន្ទឹមនោះដែរឯកឧត្តម ក៏ក្រើនរំលឹ​កឱ្យប្រជាពលរដ្ឋខ្មែរអ៊ីស្លាមទាំងអស់ ឱ្យនាំគ្នាទៅ​ចាក់វ៉ាក់សាំ​ងបង្ការទប់ ស្កាត់ការឆ្លងវីរុសកូវីដ១៩​ ហើយក៏ត្រូវមានកា​រប្រុងប្រយ័ត្នខ្លួន ចំពោះជំងឺមួយនេះ បើទោះ​បីជាមានការ ​ថយចុះអ្នកឆ្លងជំងឺនេះក្តី។ម្យ៉ាងវិញទៀត ត្រូវឱ្យប្រជាពលរដ្ឋខ្មែរអ៊ីស្លាម បន្តរួ​បរួមសាមគ្គីគ្នា ជាពិសេសមិនត្រូវរាប់អានខ្មែរដូចគ្នា ដោយមិនត្រូវប្រ​កាន់វណ្ណ: ពណ៌សម្បុ​រអ្វីនោះ​ឡើយ ដើម្បីរក្សា​សន្តិភាពឱ្យបានគង់វង់ ក្រោមកា​រដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករ​ដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រកម្ពុជា៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!