ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ប្រទះឃើញបុរស​ម្នាក់ ត្រូវរ៉ឺ​ម៉ក​ដឹក​កូន​ឈើសង្កត់ពី​លើស្លាប់ក្នុងទឹកប្រឡាយ ​យ៉ាងអាណោច​អធម៌ នៅ​ស្រុក​ស្វាយចេក

(បន្ទាយមានជ័យ)៖ពិតជាគួរ​ឲ្យសង្វែក​ខ្លាំង​ណាស់​បុរ​សជាអ្នករ​កស៊ីដឹ​កកូនឈើ​លក់ម្នាក់ ត្រូវរ៉ឺ​ម៉ក​ដឹក​កូន​ឈើ​សង្កត់ពី​លើស្លាប់​ក្នុងទឹកប្រឡាយ ​បង្កការភ្ញាក់ផ្អើល នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២​២។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ក្រោយពីទទួល​បានព័ត៌មា​នថា មានករណីម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពាក់ស្លាកលេខ បាត់ដំបងAJ ៣​២៦៧ ពណ៌ខ្មៅ ដឹក​កូនឈើលក់​ធ្លាក់ចូលក្នុងទឹ​កប្រឡាយ​ចម្ងាយប្រហែល​៥០០ម៉ែតចំណុច​លូខ្ពស់ដោ​យពុំឃើញ​ម្ចាស់​ នៅ​ខាង​លិចភូមិថ្មី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ កម្លាំងរបស់លោក​បានចុះ​ទៅដល់ សហការជាមួយប្រជាពលរដ្ឋរាវរ​កមនុស្ស ក៏ប្រទះ​ឃើញម្ចាស់​រ៉ឺ​ម៉ក​ស្លាប់​នៅក្នុងទឹ​កប្រ​ឡាយ​ក្រោមរទេះ ដឹកកូនឈើមិ​នដឹងតាំងពីពេ​លណានោះទេ ហើយ​ស្រង់សពឡើងមកលើ និង​ឆែកក្នុង​កាបូបស្ពាយចំហៀងរបស់​សព ក៏បា​នឃើញ៖អត្តសញ្ញាណប័ណ្ណ ឈ្មោះ អិន សែន ភេទ​ប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកៀនកែស២ ​ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់បង ,ទូរសព្ទ ម៉ាក​សាំសុងពណ៌ខ្មៅ,លុយខ្មែរចំនួន​ ៤៦០.៧០០៛ និងកាតចាក់វ៉ាក់សាំងកូវីដ១៩ ក្រោយមក​បានធ្វើកា​រស្រាវជ្រាវ​សាច់ញាតិ និងរកឃើញ​ក្រុមគ្រួសា​រផ្ទាល់​ក៏បានប្រគល់​សពឲ្យគាត់​យកទៅ​ចាត់ចែង​ធ្វើបុណ្យតាម​ប្រពៃណី ។

លោកអធិការបញ្ជាក់ថា៖មុន​ពេលកើតហេតុជនរងគ្រោះ បានធ្វើ​ដំណើរពីកើតទៅលិច ពេលដ​ល់​ចំណុច​លូខ្ពស់ សង្ស័យគេ​ចគ្រឡុក​បណ្តាលរ៉ឺម៉​កប្រទាញ​ម៉ូតូធ្លាក់​ចូលទៅក្នុង​ប្រឡាយទឹក​ទាំងម៉ូតូនិងរ៉ឺម៉ក សង្កត់មនុស្ស ក្នុងទឹក​ឈ្លក់ស្លាប់ដោយគ្មាន​អ្នកដឹ​ងនឹ​ងជួយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button