ព័ត៌មានជាតិ

ពិធីប្រគល់ទទួលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលក​ម្រិតបឋ​មវិជ្ជា​ជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋានន​គរបាល​ខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ នៅថ្ងៃទី០៨ ខែ​មេសា ឆ្នាំ២០២៤ បានប្រារព្ធធ្វើពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគ​របាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

កម្មសិក្សាការី ជាសិស្សនាយនគរបាល និង នាយនគរបាលរង មានចំនួន២៦នាក់ ក្នុងនោះ ស្រី៥​នាក់ ជានគរបា​លដែលបានប្រឡងជាប់ក្រប​ខណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ​២០២២ បានចាប់​ផ្តើមចូលរៀន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ មកពីសាលានគរបាលជាតិ ភូមិភាគ៤ ខេត្តសៀមរាបការចុះកម្មសិក្សានេះគឺមានរយះពេល១ខែ ដើម្បីគ្រប់លក្ខ័ណជានគរបាលជាតិ និងតាំង​ស៊ុប។ចាប់ពីថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងនូវមតិ​សំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើរដល់​ក្មួយៗសិស្សកម្មសិក្សាការី ជានគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំ​នាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ បម្រើជាតិមាតុភូមិ ប្រជាពលរដ្ឋប្រកបដោយគុណធម៍។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាយ រឹ ទ្ធីសក្កិ នាយកសាលានគរបាលជាតិ ភូមិភាគ ៤ បានចាត់ទុកថា ការចុះកម្មសិក្សារបស់ក្មួយៗ ប្អូនៗនាពេលនេះ គឺដេីម្បីផ្សាភ្ជាប់ការសិក្សា ទ្រឹស្តី ជាមួ​យនិងកា​រអនុវត្តការងារជាក់ស្តែង និងអនុវត្តតាមកម្មវិធី អប់រំសាលាបណ្ឌិត្យសភានគរបាល​កម្ពុជា បានតម្រូវអោយសិស្សនគរបាល ចុះធ្វេីកម្ម​សិក្សា និងអនុវត្តការងារជាក់ស្តែង នៅតាម​អង្គភាពសាមីនីមួយៗ ដេីម្បីសិក្សាស្វែងយល់ពីចំណេះ ជំនាញ របៀបរបបធ្វេី​ការងារប្រចាំថ្ងៃរបស់​នគរបាលជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button