ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រកាសក្រុម​ការ​ងារទាំងបួន នៃអនុគ​ណៈកម្មការ សាងសង់​ស្តូប​អន្សាវ​រីយ៍ន​យោបាយឈ្នះ ឈ្នះ

ខេត្តប៉ៃលិន៖នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេ​ខាធិកា​រក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុម​​ការងារទាំងបួន នៃអនុ​គណៈ​កម្មការ សាងសង់ស្តូបអនុស្សាវរីយ៍ន​យោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ។

ក្នុងនោះពិធីប្រកា​សនេះឯកឧត្តម អ៊ី​ ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិបានរំឮកឡើងវិញ ពី​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជា​ក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះ ឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម និង បង្កភាពមហន្តរាយ ភាពឈឺចាប់ខ្លោចផ្សារបសប្រជាជន កម្ពុជាក៏ដូចខេត្តប៉ៃលិន ដែលបាន​បន្សល់ស្លាកស្នាមនៅមិនទាន់រលុបបាត់អស់នៅឡើយ ។ ការបញ្ចប់ដោយ​ជោគជ័យដោយ សន្តិវិ​ធីចំពោះសង្គ្រាម និងការបែកបាក់ជាតិ គឺពិតជាស​ម្រេចបានមកដោយការលំបាកបំផុត ក៏ប៉ុន្តែការពា​រនូវជីវភាព សុខសន្តិភាព និង ការពង្រឹងថែមទៀតនូវវ​ប្បធម៌សន្តិភាព ដែលសម្រេចបានមកនេះ គឺជាភារកិច្ចរឹតតែលំបាកធ្ងន់ធ្ងរណាស់ទៅទៀត ។

រដ្ឋលេខាធិកា​រក្រសួងកាពារជាតិ បានបន្តទៀតថា ជាច្រើនជំនាន់មក​ហើយព្រះរាជា​ណាចក្រកម្ពុ​ជាយើង ពុំធ្លាប់ទទួលបានសន្តិភា​ពពេញលេញ ដូចសម័យសព្វថ្ងៃនេះទេ ជួនកាលមានការ​បែកបាក់​ទៅជា២ ជា៣ភាគី ដែលនាំឲ្យប្រទេសជាតិមានជម្លោះនឹងគ្នាឥតឈប់ឈរនាពេលកន្លងមក ។

នៅក្នុងដំណាក់កាលចុងក្រោយ គឺដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបាន ធ្វើ​ឱ្យប្រទេ​សកម្ពុជាមានមហន្តរាយ​នោះ ទើបមា​នព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ ៧ មករា ១៩៧៩ រហូត​ដល់ ឆ្នាំ១៩៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការ​បញ្ចប់សង្គ្រាម ស៊ីវិលនៅ​កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិ​បណ្ឌិតសម្តេចអគ្គម​ហាសេនា​បតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

ឯក​ឧត្តម អ៊ី ឈាន បានគូសបញ្ជាក់ថា​ សមិទ្ធផល នយោបាយឈ្នះ ឈ្នះ នាំឲ្យប្រទេសជាតិទទួល បានសន្តិភា​ពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង ការធ្វើស​មាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និងបានប្រែក្លា​យជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម ។ការសាង​សង់ស្តូបឈ្នះ ឈ្នះ នៅ​ក្រុងប៉ៃលិន ខេត្តប៉ៃលិន នេះ នឹងសាងសង់ឡើង ក្រោមការចូល​រួមពីគ្រប់​មជ្ឈដ្ឋានទាំងធនធានថ​វិកា គំនិត ប្រាជ្ញារប​ស់មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជា​ជន មហាជន បញ្ញវ័ន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់ និង​តំបន់​អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្ត្រ រាប់រយឆ្នាំ ជាកេរមរតកក្នុងសម័យតេ​ជោ​សែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!