ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ ១នាក់ ទៅតុលាការពាក់ព័ន្ធពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុង​ប៉ោយប៉ែត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះ​ឃាត់ខ្លួនជន​សង្ស័យឈ្មោះ ណាត តូរ៉េន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ​ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាល​ពីវេលាម៉ោង១៥​និង៤០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ការឃាត់ខ្លួននេះបានធ្វើឡើងតាមពាក្យបណ្ដឹងឈ្មោះ យុទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះថា ជនសង្ស័យ​ខាងលើ​បានខ្ចីម៉ូតូរបស់ខ្លួន​ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង 1AG-3781 ហើយ​យក​ទៅបញ្ចាំយកប្រាក់​ចាយវាយ និងសងបំណុលគេ។ ក្រោយពីទទួលពាក្យ​បណ្តឹងរបស់ជន​រងគ្រោះកម្លាំងជំនាញមូល​ដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតឈាន​ដល់ការឃាត់ខ្លួន​ជនសង្ស័យ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយនាំម​កកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរ​នាំរួច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយ​កម៉ូតូរបស់ដើមបណ្ដឹង​ទៅដាក់ប​ញ្ចាំយកប្រាក់ពិតប្រាកដមែន។ ដោយផ្អែកលេីលើបណ្ដឹង និងចម្លេីយសារភា ព កម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាម​នីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុ​វត្ត​តាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button