លោក មុឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តតាកែវ អញ្ជើញចូលរួម សម្របសម្រួល រវាងកម្មករកម្មការិនី២០នាក់ជាមួយតំណាង រោងចក្រសិប្បកម្ម (សុីង យ៉ុង.ហឺង)
(តាកែវ )៖នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ លោក មុឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធខេត្តតាកែវ បានអញ្ជើញចុះជួយសម្របសម្រួល រវាងកម្មករកម្មការិនី ជាមួយតំណាងរោងចក្រសិប្បកម្ម (សុីង យ៉ាង.ហឺង ) ដែលស្ថិតនៅផ្លូវវាងក្រុង ភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងការសម្របសម្រួលនោះដែរ ដោយឲ្យតំណាងកម្មករ ក៏ដូចជាតំណាងរោងចក្រ ហ្នឹងអាជ្ញាធរពាក់ព័ន្ធ នៅក្នុងខេត្តតាកែវ ចូលរួមសម្របសម្រួលទៅតាម នីតិវិធីពន្យល់នៃច្បាប់ការងារទៅដល់ភាគីពាក់ព័ន្ធ ដើម្បីធ្វើកិច្ចព្រមព្រៀងគ្នា រវាងកម្មកររោងចក្រ និងតំណាងថៅកែរោងចក្រ .។
ជាលទ្ធផលចុងក្រោយ ក្រោមការសម្រស់សម្រួលពីមន្ទីរពាក់ព័ន្ធ ភាគីតំណាងរោងចក្រ និងកម្មករ បានធ្វើកិច្ចព្រមព្រៀងគ្នា ដោយកម្មករព្រមចូលធ្វើការ នឹងបានធ្វើការដូចដើមវិញ ហើយរក្សាបាននៅ ផ្លូវច្បាប់នៃការងារ ចំណែកឯអ្នកត្រូវបានឈប់ពីការងារ ខាងរោងបាបចក្រសន្យាបើកប្រាក់ខែឲ្យ នៅវេលាម៉ោង១០ ៈ០០ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។
កម្មករកម្មការិនីរោងចក្រ បានថ្លែអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ មន្ទីរពាក់ព័ន្ធក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តតាកែវ និងអ្នកសារព័ត៌មាន ដែលខិតខំយកចិត្តទុកដាក់ ជួយសម្របសម្រួលនៅក្នុងរឿងនេះផងដែរ។
គួររម្លឹកផងដែរថា ៖កាលពីរសៀលថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ កម្មករ កម្មការិនី ២០នាក់ ត្រូវបានថៅកែសិប្បកម្ម បញ្ឈប់ពីការងារ និងមិនបើកប្រាក់បៀវត្សឲ្យកម្មករចំនួន២០នាក់ សិប្បកម្ម(សុីង យ៉ុងហឺង) ដែលម្នាក់ៗគិតជាទឹកប្រាក់ក្នុង១ខែ២៥០ដុល្លារ សរុបទាំង២០នាក់ ចំនួន៥០០០ពាន់ដុល្លារ៕ដោយ ៖ លោក ផូង បញ្ញា