ព័ត៌មានជាតិ

ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញសំ​ណេះសំណាល និងសម្ភោធដាក់​ឲ្យប្រើ​ប្រាស់ ជាផ្លូវ​កានូវ​អគារសិក្សា និង​សមិទ្ធផលនានា នៅក្នុងស្រុក​មង្គលបូរី

(បន្ទាយមានជ័យ)៖អគារសិ​ក្សាចំនួន០​៩ខ្នង ស្មើ៤​៣បន្ទប់ និ​ងទីចាត់កា​រ ២ខ្នង ស្មើ២បន្ទប់ ដែល​ចំ​ណា​យថវិ​កា​រចំនួន​ ៤៦​ម៉ឺនដុល្លា ត្រូវបានសម្ពោធដា​ក់ឲ្យប្រើ​ប្រាស់​ជាផ្លូវកា​រ នាព្រឹក ថ្ងៃទី៥ ខែឧ​សភា ឆ្នាំ២០២២ ក្រោមអធិបតីភាព​ឯកឧត្តម នា​យឧត្តមសេនី​យ៍ កែ គឹមយ៉ាន ឧបនា​យករដ្ឋមន្ត្រី ប្រ​ធាន​អាជ្ញាធរ​ជាតិ​ប្រ​យុទ្ធ ប្រឆាំង​គ្រឿងញៀន និង​ជាប្រធាន​ក្រុម​ការងារ​រាជរ​ដ្ឋាភិបាល​ចុះមូ​លដ្ឋាន​ខេត្តបន្ទា​យមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធា​នក្រុម​ប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិ​បាល​ខេត្តប​ន្ទាយមានជ័យ​។ពិធីនេះបានធ្វើឡើងនៅសា​លាបឋម​សិក្សាចក ឃុំរហាត់ទឹក ស្រុកម​ង្គលបូរី ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបា​នមានប្រសាសន៍ថា៖ពិធីសម្ពោធអគារ​សិក្សាចំនួន​០​៩ខ្នង​ ស្មើ៤៣បន្ទប់ និងទីចាត់ការចំនួន០២ខ្នង ស្មើ០២បន្ទប់ ដែលចំណាយថវិ​ការសរុបចំនួន​៤៦០.០០០ដុល្លាសហរដ្ឋអាមេរិក នៅស្រុកមង្គលបូរីមាន

.សាលា​បឋមសិក្សាស្រៈឈូក​ ឃុំសំបួរ អគារ​១ខ្នង ស្មើ៥បន្ទប់ និងទីចាត់ការ១ខ្នង ១បន្តប់។

.​សាលាបឋមសិក្សាសង់ប្រាសាទ ឃុំភ្នំតូច អគារ១ខ្នង ស្មើ៥បន្ទប់។

.សាលាបឋមសិក្សា​ត្នោត ឃុំសឿ អគារសិក្សា១ខ្នង ស្មើ៥បន្ទប់។

.សាលាបឋមសិក្សា​បន្ទាយនាង ឃុំបន្ទាយនា​ង អគារសិក្សា១ខ្នង ៥បន្ទប់។

.សាលា​បឋមសិ​ក្សាឫស្សីក្រោក ឃុំឫស្សីក្រោក អគាសិក្សា​ ២ខ្នងស្មើ៨បន្ទប់ កសាងរួច១ខ្នង ។

.​សាលាបឋមសិក្សារហាត់ទឹក​ ឃុំរហាត់ទឹក អគារសិក្សា១ខ្នងស្មើ៦បន្ទប់។

.​សាលាបឋមសិក្សាចក ឃុំរហាត់​ទឹក អគារសិក្សា១ខ្នង ស្មើ៥បន្ទប់ ។

.សាលាបឋមសិក្សាពង្រ ឃុំបន្ទាយនាង ទីចាត់ការ១ខ្នង ស្មើ១បន្ទប់។

.អនុវិទ្យាល័យអូរស្ងួត ឃុំអូរប្រាសាទ អគារសិក្សា១ខ្នង៣បន្ទប់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា៖វិស័យអប់រំមាន​ការរីកច​ម្រើន​ក្រោម​ការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណចក្រកម្ពុជា ជាក់​ស្តែងនៅស្រុកមង្គលបូរី ។យោងតាមរ​បាយការណ៍វិស័យ​អប់រំក្នុងស្រុក​មង្គលបូរី​មានវិទ្យាល័​យចំនួន៥កន្លែង អនុវិទ្យាល័យ​១០កន្លែង សាលាប​ឋមសិក្សាចំនួន៨៣កន្លែង និងមត្តេយ្យសិ​ក្សាចំនួន៩​កន្លែងហើយពេល​នេះ ត្រូវបានដាក់សម្ពោធ​អគាសិក្សាចំនួន០៩អគារ ស្មើ៤៣បន្ទប់ និងទីចាត់ការចំនួន០២ខ្នង ស្មើ០២បន្ទប់។

ជាមួយគ្នានោះដែរឯកឧត្តមក៏បានថ្លែង កោតសសើរចំ​ពោះសិស្សានុសិស្ស ស្រុកមង្គលបូរី សម្រាប់​ឆ្នាំសិ​ក្សា២០២​០.២០២១នេះ​ការប្រឡងមធ្យ​មសិក្សាទុតិ​យភូមិសិស្សានុ​សិស្សបា​នប្រឡង​ជាប់​សរុប៥​៦០នាក់ ស្មើ៦២%ក្នុងនោះមា​ននិទ្ទេសAមានចំនួន៣២នាក់ និទ្ទេសBមា​នចំនួន៧៩នាក់ និទ្ទេសCមានចំនួន១​១៦នាក់ និទ្ទេសDមានចំនួន១៥៥នាក់ និទ្ទេសEមានចំនួន​១៧៨នាក់សិស្ស​និទ្ទេសAបើប្រៀបធៀប​មានកើនឡើងជាងឆ្នាំមុន​ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!