ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួន​ជន​សង្ស័យម្នាក់​ ទៅតុលាការ ​ពាក់ព័ន្ធករណីលួចម៉ូតូ នៅ​ក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំ​ដោយ​លោកវ​រសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង នៅវេលាម៉ោង១២និង៣៥នាទីថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះស្រាវជ្រាវ ឃាត់ខ្លួនជ​នសង្ស័យ​ម្នាក់ ឈ្មោះ ភ្លៀន សុជា(ជា) ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់​នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់​ព័ន្ធ​ករ​ណីលួចម៉ូតូ ដែលប្រព្រឹត្តកាលពីវេលា​ម៉ោង២១និង៤៦​នាទី ថ្ងៃទី១១ ខែឧសភា​ ឆ្នាំ២០២៣ នៅ​ចំ​ណុច​ក្នុងកា​ស៊ីណូពូលី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ករណី​នេះធ្វើឡើង​តាមពាក្យប​ណ្ដឹងឈ្មោះ ហុង តៃម៉ូ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំ​នៅប​ច្ចុប្បន្នភូមិ​សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា នៅថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួ​លពាក្យ​បណ្តឹង​ពីជនរងគ្រោះស្ដីពី​ករណីលួច(ម៉ូតូ)កាលពីវេ​លាម៉ោង២១ និង៤៦នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២​៣ នៅចំណុចក្នុងកា​ស៊ីណូ ស្ថិតក្នុងភូមិក្បាល​ស្ពាន២ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត។ ក្រោយទទួ​លបានបណ្តឹង និងទទួល​បាន​ដីកា​សម្រេចឱ្យ​បើកការស៊ើ​បអង្កេតបឋម កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បា​នសហការពី​ប្រធាន​សន្តិសុខឯកជន បាន​រកឃេី​ញមុខសញ្ញា​ដែល​កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថតាមរក ហើយឃា​ត់ខ្លួនជ​នសង្ស័យ​នាំមកមូល​ដ្ឋានកងរាជអាវុធ​ហត្ថក្រុង ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរ​ចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិត​ជាបាន​លួចម៉ូតូ​របស់ដើម​បណ្ដឹងខាងលើ​ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសា​រភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំង​ការិយាល័​យព្រហ្មទណ្ឌ កងរាជ​អាវុធហ​ត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button