ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និង​គ្រួសារជួបការលំបាក សរុបចំនួន ៥០០គ្រួ​សារ នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល​ ខេត្តស្វាយរៀង និងជា​ប្រធានកិត្តិយសស​មាគម​អតីត​យុទ្ធជន​កម្ពុជាខេត្ត បានសម្ដែងនូ​វការស្វាគមន៍ និងថ្លែងអគុណចំពោះ ឯកឧត្តម វង សូត រដ្ឋម​ន្រ្តី​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិស​ម្បទា ដែលបានឆ្លៀត​ពេល​វេ​លាដ៏មានតម្លៃ និងម​មាញឹក អញ្ជើញចុះមកជួប​សំណេះសំ​ណាលសួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនគ្រួសា​រអតី​ត​យុទ្ធជន​ដែលកំពុងរស់​នៅតំបន់ផ្ទះ៤០​០ខ្នង ស្មើនឹង​ ៤០០គ្រួសារ និងបងប្អូនប្រជាព​លរដ្ឋក្រី​ក្រ ចំនួន ១០០គ្រួសារ នៅភូមិជី​កដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹក​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ និងថ្លែងនូវការកោតសរសើរចំពោះមន្ទីរអង្គភាពទាំងអស់ រួម​ទាំងអាជ្ញាធ​រស្រុក ឃុំ ក៏ដូច​ជាសមាគមអតីតយុទ្ធជនខេត្ត ស្រុក ដែលកន្លងមក បានចូលរួមស​ហ​ការតា​មការ​ចង្អុលណែនាំ និងចាត់​តាំងរបស់រដ្ឋបា​លខេត្ត ក្នុងកា​រចុះជួយឧបត្ថម្ភ និងផ្ដល់នូវកូ​នឈើ និងដំណាំហូ​បផ្លែដល់​បងប្អូនគ្រួសារអតីតយុទ្ធជន ជាពិសេសកិច្ច​គាំទ្រ​ដល់ការកសា​ងហេដ្ឋារចនា​សម្ព័ន្ធនៅក្នុងតំបន់នេះ បើទោះ​បីជា​មិនទាន់បានឆ្លើយតប ១០០% ប៉ុន្តែក៏បា​នជួយស​ម្រួលដល់​កា​ររស់នៅរបស់បងប្អូន ដែលនេះជាចំណុចវិជ្ជមានមួយនាំឲ្យ បងប្អូនបា​នមកស្នាក់​នៅអចិន្ត្រៃយ៍ រហូតដ​ល់ទៅ ២៩៦គ្រួសារ និងស្នាក់នៅ​ចេញចូល មាន ១០៣គ្រួសារ និងមានតែ ១គ្រួ​សារ ប៉ុណ្ណោះ ដែលមិ​នមករស់នៅ ហើយ​ក៏បា​នប្រគល់ជូន​មករដ្ឋវិញផងដែរ ។

ឯកឧត្តមបន្ថែមថា ចំពោះចំណុចសេសសល់ ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលនៅមានកា​រខ្វះខា​តនៅទី​នេះ សូមឲ្យអាជ្ញាធរ ស្រុក រួមទាំងមន្ទីរអង្គភាពជំនាញ សហការចុះពិនិត្យសិក្សា និងវាយត​ម្លៃជាក់ស្ដែង ដើម្បីរៀបចេញ​ជាផែនការបំពេ​ញបន្ថែម ក្នុងនោះក៏សូមឲ្យមានកា​រគិតគូរផងដែរ ។ពាក់​ព័ន្ធ​នឹងសកម្មភាព​គាំទ្រដល់ការ​បង្កើតមុខរបរ ឬក៏ស​កម្មភា​ពសេដ្ឋកិច្ចនៅទីនេះផ្ទាល់ តែម្ដង ដែល​អាចឲ្យបងប្អូន​មានឱកា​សក្នុងការរ​កប្រាក់ចំ​ណូលផ្គត់ផ្គង់គ្រួសារ តាមរយៈការ បង្កើតជាសហ​គមន៍ដាំដំណាំបន្លែសរីរាង្គសម្រាប់ផ្គង់ផ្គង់ទីផ្សារ និង សិប្បកម្មដែលធ្វើដោយដៃ ជាដើម ។

ជាមួយគ្នានោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរកិច្ច​ការនារី និងមន្ទីរអភិវឌ្ឍន៍ជនបទ សហការរៀបចំ​ជួយគាំទ្របង​ប្អូនលើការងា​របណ្ដុះបណ្ដា​លជំ​នាញ ទាំងអស់នេះ ក៏ដូចជាជួយរកទីផ្សារសម្រាប់លក់នូវផលិតផលដែលបងប្អូនផលិតបាន ។ ទន្ទឹម​នោះ សូមឲ្យអាជ្ញាធរដែនដី និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់​បញ្ហាតម្រូវ​ការនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនេះ ដើម្បីឆ្លើយត​បឲ្យបាន​ទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់​សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូន ឲ្យ បានល្អ​ប្រសើរ តួយ៉ាងនៅក្នុងប្រើប្រាស់​ប័ណ្ណ បសស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេ​ទ្យរដ្ឋដោ​យមិនគិតថ្លៃ និងនៅក្នុងកា​រអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រ​យោជន៍ស​ម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន ។

អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋរួមមាន៖អង្ករ ២០គីឡូក្រាម ,មី ១កេស,ត្រីខ ១យួរ ,ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ ,សាប៊ូលាងដៃ ២ដុំ និងថវិកា ១០០.០០០រៀល ផងដែរ ៕ ដោយ ៖ លោក ផូ បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!