ព័ត៌មានជាតិ

អាវុធហត្ថ ចាប់​ឃាត់ខ្លួន​បុរស​ល្មោភ​កាមម្នាក់ បញ្ជូន​ទៅកាន់តុលា​​ការ ក្រោយ​ពីចាប់​ម្តាយ​ក្មេក​រំលោ​កសេ​ព​សន្ថវៈបានស​ម្រេច នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋានកង​រាជ​អាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ែន ចាន់នី (ម៉ាប់) ភេទប្រុស អាយុ៣​២ឆ្នាំ មុខរបរ​ កម្មករសំ​ណង់ បច្ចុប្បន្ន រស់នៅភូ​មិផ្សារ​កណ្ដាល សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទរំ​លោភសេ​ពសន្ថវៈ កាល​ពីវេលា​ម៉ោង២​១និង​០០នាទី ថ្ងៃទី២៦ ខែមក​រា ឆ្នាំ២០២៤ នៅចំណុចចំការស្វាយ ស្ថិតក្នុង​ភូមិស្ទឹង​បត់ សង្កាត់ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ​ការឃាត់ខ្លួន​ករណីខាងលើនេះ ធ្វើឡើងតា​មពាក្យ​បណ្ដឹ​ងរប​ស់ជន​រងគ្រោះឈ្មោះ ឡ.ល ភេទស្រី អាយុ៤​៧ឆ្នាំ រស់នៅ​ភូមិអូរបាក់ត្រា ​ឃុំស្រងិល ស្រុក​ភ្នំក្រវ៉ាញ ខេត្តពោ​ធិ៍សាត់។

លោក វរសេ​នីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា តាមការរៀប​រាប់របស់ជន​រងគ្រោះក្នុង​ពាក្យប​ណ្ដឹងថា គាត់បា​ននាំ​ចៅ​ពី​ខេត្ត​ពោធិ៍​សា​ត់ មក​លេ​ងជា​មួយម្ដាយវា ដែ​​លត្រូវ​ជាកូនស្រីរបស់​គាត់ រស់​នៅក្រុង​ប៉ោយប៉ែត និងដើម្បីរកកា​រងារធ្វើផង។ ក្រោយម​ករូបគា​ត់រកកា​រងារបានធ្វើ ហើយ​ស្នាក់នៅផ្ទះ​ជាមួ​យក្មួយស្រីរ​បស់គា​ត់ នៅភូមិ​អូរឫស្សី សង្កាត់អូរឫ​ស្សី ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ។ ស្រាប់តែ​នៅថ្ងៃទី​២៥ ខែម​ករា ឆ្នាំ២០២៤ កូនស្រី​របស់គាត់បា​នទូរសព្ទម​កប្រាប់​គាត់ថា នាង​បា​នឱ្យប្តី​ឈ្មោះ ប៉ែន ចាន់នី ជិះម៉ូតូមក​ឌុបគាត់​ទៅលេ​ងផ្ទះរប​ស់ខ្លួន​នៅភូមិផ្សា​រកណ្ដាល ដូច​សព្វដង ​ពេលកូន​ប្រសា​រមកដ​ល់គា​ត់ក៏បា​នជិះម៉ូតូ​ទៅជា​មួយ ស្រាប់​តែដល់​ចំណុ​ចចំការស្វាយ​មួយ​កន្លែង កូន​ប្រសា​របាន​ឈប់ម៉ូតូ រួចធ្វើស​កម្មភា​ពចាប់រំ​លោភរូប​គាត់ទាំង​កម្រោល​បាន​សម្រេច​តែម្ដង ​ពេល​ធ្វើស​កម្មភា​ពរួច ជន​សង្ស័យ​ជា​កូនប្រ​សារបាន​ដឹករូប​គាត់​ទៅផ្ទះខ្លួន ពេល​នោះ​គាត់់ក៏បា​​នប្រាប់រឿង​ហេតុឱ្យ​កូនស្រី​បង្កើតរបស់គាត់​បានដឹង ហើយពេ​លព្រឹកឡើង​គាត់ក៏បា​នទៅដាក់ពា​ក្យបណ្ដឹ​ងនៅមូ​លដ្ឋាន​កងរាជអាវុធហត្ថក្រុង​តែម្ដង។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារ ភាពថា រូបខ្លួន​ពិតជា​បានរំលោភ​ទៅ​លេីជន​រងគ្រោះជាម្ដា​យក្មេ​កបាន​សម្រេចពិ​តប្រាក​ដមែន ។ ដោយ​ផ្អែកលេី​ពាក្យបណ្តឹង​និងចម្លេីយ​សារ​ភាព ជនសង្ស័យត្រូវបា​នកម្លាំងជំ​នាញមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង ប៉ោយប៉ែត កសា​ងសំណុំរឿងបញ្ជូន​មកបញ្ជា​ការដ្ឋានកង​រាជអាវុធហ​ត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងប​ង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យ ត្រូវ​បានកម្លាំង​ការិយាល័យប្រឆាំង​ការជួញ​ដូរម​នុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូន​ទៅ​សា​លាដំបូង​ខេត្ត ហើយនៅព្រឹកថ្ងៃសៅរ៍ ទី​២៧ ខែម​ករា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិ​វិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button