ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិនថ្លែងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាកង្វល់របស់យើងទាំងអស់គ្នា

(ប៉ៃលិន): ថ្លែងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលយករាល់បញ្ហា និងទុក្ខលំបាករបស់ប្រជាពលរដ្ឋយកមកដោះស្រាយព្រោះរាល់ទុក្ខលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋគឺជាកង្វល់របស់ថ្នាក់ដឹកនាំ។

លោកជំទាវអភិបាលខេត្តថ្លែងដូចនេះនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិព្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ សម្រាប់ឆ្នាំ២០២២ នៅស្រុកសាលាក្រៅ ក្រោអធិបតីភាព ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានដោះស្រាយរាល់បញ្ហាជូនដល់ពលរដ្ឋដែលជួបបញ្ហានៅក្នុងមូលដ្ឋានដូចជាទំនាស់ដីធ្លី និងទទួលយកសំណូមពរជួសជុលផ្លូវនៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋដោយឲ្យក្រុមការងារចុះសិក្សាផ្ទាល់តែម្តង។ព្រោះរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន ជាប្រមុខបានយកចិត្តទុក្ខដាក់លើជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋដោយមិនទុក្ខឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។

ក្នុងវេទិការនេះលោកជំទាវក៏បានស្នើឲ្យប្រជាពលរដ្ឋ រួមគ្នាថែរក្សាសមិទ្ធផលនានាដែលរដ្ឋបាលខេត្តនិងរដ្ឋាភិបាលសម្រេចបានព្រោះសមិទ្ធផលទាំងនោះគឺបំរើឲ្យប្រជាពលរដ្ឋទូទៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!