ព័ត៌មានជាតិ

កម្លាំងនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ ឃាត់ម៉ូតូរ៉ឺម៉កដឹកឥវ៉ាន់សំពីងសំពោង នៅលើដងផ្លូវជាតិយកទៅអប់រំ

(បន្ទាយមានជ័យ):ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ពិសេសគឺផ្តើមចេញពីការដឹកសំពីងសំពោងនិងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ កម្លាំងនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ម៉ូតូរ៉ឺម៉កដឹកឥវ៉ាន់សំពីងសំពោងចំនួន០២ នៅលើដងផ្លូវខេត្ត ស្ថិតនៅក្នុងភូមិគោរដ្ឋាន ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យកមកកាន់ការិយាល័យ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យា ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖ដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកលេខ៣៩ និងបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈ កម្លាំងនគរបាលចរាចរណ៍ខេត្តបានធ្វើការឃាត់ម៉ូតូរ៉ឺម៉ក០១គ្រឿងនិងម៉ូតូតុកៗ ០១គ្រឿងមានផ្ទុកឥវ៉ាន់សំពីងសំពោងធ្វើឲ្យបាត់បង់ធ្នាប់សាធារណៈ ជាពិសេសអាចនឹងប្រឈមគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

 

លោកនាយរងការិយាល័យ បានបញ្ជាក់ថា៖អ្នកបើកបរទាំង០២នាក់ ១/-ឈ្មោះសុក វិត ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកបាត់ដំបង ខេត្តបាត់ដំបង បើកម៉ូតូតុកៗ ។២/-ឈ្មោះសុត សុខា ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកបាត់ដំបង ខេត្តបាត់ដំបង បើកម៉ូតូតុកៗ បើកម៉ូតូស្មាស់រីវ៉ូ សណ្តោងរ៉ឺម៉ក ។ អ្នកបើកបរម៉ូតូទាំង០២នាក់នេះ បន្ទាប់ពីនគរបាលជំនាញអប់រំណែនាំអំពីច្បាប់ទា់ទងនិងចរាចរណ៍ផ្លូវគោកនិងធ្វើកិច្ចសន្យារួច បានឲ្យគាត់រុះរើឥវ៉ាន់រំលែកដឹកបន្តិចម្តងៗវិញ ។

តាមការឲ្យដឹងពីអ្នកដឹកទំនិញទាំង០២នាក់ ទំនិញនេះគាត់ស៊ីឈ្នួលដឹកឲ្យគេពីស្តង់ប៉ោយប៉ែតមកដាក់នៅក្រុងសិរីសោភ័ណ និងខេត្តបាត់ដំបង ហើយពួកគាត់ បាននិយាយត្អូញត្អែរថា បើគាត់មិនដឹកដាក់ អញ្ចឹងវាមិនអាចរួចថ្លៃដឹកឬក៏បានសល់លុយខ្លះនោះទេ ព្រោះតាមផ្លូវសំបូរត្រីចង្វាចាំចិកស៊ីមិនតិចជាង៥កន្លែងនោះទេ ចាប់ពី៥ពាន់រៀល ដល់៣ម៉ឺនរៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button