ព័ត៌មានជាតិ

បុរសចិត្តខ្លាំង១​នាក់ កាន់​កាំ​បិតតាំ​ងតោ​កាប់​មនុស្ស​០២នាក់រងរ​បួស ត្រូវ​នគរបាល​ស្រុកស្វាយ​ចេកចាប់​ឃាត់ខ្លួន

(បន្ទាយមានជ័យ)៖ជនសង្ស័យ១នាក់ ដែល​ធ្វើស​កម្មភា​ពដោ​យ​ដើ​រកា​ន់​កាំ​បិតតាំ​ងតោ​កា​ប់មនុស្ស​ចំនួន​០​២​នាក់ បណ្តាល​ឲ្យ​រងរបួស​ដឹកបញ្ជូន​ទៅ​សង្គ្រោះនៅឯ​មន្ទី​ពេទ្យ នាថ្ងៃទី០៨ មិថុនា ឆ្នាំ​២០២២ វេ​លាម៉ោង០៧​និង២០នាទី ត្រូវបាន​កម្លាំងនគរបាលស្រុក​ស្វាយ​ចេក ចាប់ឃាត់ខ្លួន​យកទៅ​សាក​សួរ។

 

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លន់ ឡាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិខ្លែង​ពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ចំណែកជនរងគ្រោះមានឈ្មោះ រ៉ាន ភេទប្រុស អាយុ៥៣ឆ្នាំ ​រស់នៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក (របួសក្បាល ០១​កន្លែងដេ​រ១៥ធ្នេរ ខ្នងផ្នែក​ខាងឆ្វេង០១កន្លែង ដេរ០៧ធ្នេរ ចិញ្ចើមខា​ងស្តាំដេរ០៣ធ្នេរ) និងឈ្មោះ សរ ធៀម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(របួសខ្នងដៃខា​ងស្តាំ ដេរ៣០ធ្នេរ)

 

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ​ខណៈ​ដែលជនរ​ង​គ្រោះឈ្មោះ ស ធៀម កំពុងអ​ង្គុយ​លេងជា​មួយកូនស្រី នៅនឹ​ងមុខផ្ទះរបស់​ខ្លួន​ក៏ត្រូជនបង្កកាន់កាំបិតមកកាប់ ពេលនោះ​ឈ្មោះ អុក រាន បានមក​ជួយ​តែ​ជនសង្ស័យ​កាប​ទៅលើ​កជនរ​ងគ្រោះឈ្មោះ អុក រាន ម្នាក់​ទៀត​ចំនួន០៣​កាំបិ​ត បណ្តាលរងរបួសទាំ​ងពីរនាក់ ត្រូវបាន​បងប្អូនដឹកយ​ក​ទៅព្យាបាល​នៅមន្ទីរស​ម្រាកព្យាបាល​ព្រំ វណ្ណារឹទ្ធ ស្រុកស្វាយចេក។ក្រោយេពីកើតហេតុ សមត្ថកិច្ចបានឃា​ត់ខ្លួនជនសង្ស័យាងលើ នាំយក​ទៅ​ប៉ុស្តិ៍នគរបា​លរដ្ឋបាលស្លក្រាម ដើម្បី​រៀប​ចំ​កសាងសុំណុំរឿង​ចាត់ការតាមនិតិវិធី ។សមត្ថកិច្ច​បញ្ជាក់ថា ជ​នសង្ស័យខាងលើនេះធ្លាប់​កើតសរសៃ​ប្រាសា​ទរយះពេល០៣ខែមកហើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!