ព័ត៌មានជាតិ

មន្ទីរអប់រំ យុវជននិងកីឡា ខេត្តបន្ទាយមានជ័យ រៀបចំពិធីអបអរសាទរ​ថ្ងៃបើកបវេសនកា​លឆ្នាំ​សិក្សា​ថ្មី សម្រាប់ឆ្នាំ២០​២២-២​០២៣

ខេត្តបន្ទាយមានជ័យ៖ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចូលរៀនដំ​បូងរបស់​សិស្សានុសិស្ស ជា​ថ្ងៃបើ​កបវេស​នកាលឆ្នាំសិក្សាថ្មី២០២៣ ដែលមន្ទីរ​អប់រំយុវជននិងកី​ឡាខេត្តបន្ទាយមានជ័យ បាន​រៀប​ចំឡើងនៅសាលាបឋមសិក្សាសូភី ក្នុងក្រុងសិរី​សោភ័ណ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់​រំយុវជននិងកីឡាខេត្តបានលើកឡើងថា ថ្ងៃនេះ​គឺមានអត្ថន័យ​ធំធេង​ប្រកបដោយមោទ​នភាព សុទិដ្ថិនិយម ជំនឿជាក់ នាំមកនៅភា​ពសប្បាយ​រីករាយរប​ស់សិស្សា​នុសិស្សទូទាំ​ងខេត្តបន្ទាយមានជ័យ អបអរសាទរ​ថ្ងៃ២ មករា នៃប​វេសនកាលដែលបានឆ្លុះបញ្ចាំង ដាស់រំ​លឹ​កដល់​​សិស្សានុសិស្ស អាណាព្យាបាល ​អំពីការចា​ប់ផ្ដើម​សិក្សាថ្មី២០២៣ ចាប់ពីថ្ងៃ​នេះរ​ហូត​ដល់ខែវិច្ឆិកាឆ្នាំ២០២៣ ដូចនេះ​ការសិក្សា​ពិតប្រាកដ​មាន​តែ៣៨ ​សប្តាហ៍ប៉ុណ្ណោះ។

ចំនួន៣៨ សប្តាហ៍គឺ​ជាថេរៈ​វេលាខ្លី ដែលយើងទាំង​អស់គ្នា​ជាសិ​ស្ស ត្រូវតែខិតខំប្រឹងប្រែង​ប្រមូលផ្ដុំ​កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងឆ​ន្ទៈមោះមុត គិតគូស៊ីជម្រៅ និង​បោះជំហានទៅមុខព្រមៗគ្នា ដើ​ម្បីបុ​ព្វហេតុនៃ​ការអប់រំសម្រាប់ទាំងអស់គ្នា ​ដើម្បីកុមារាកុមារី សិស្សានុសិ​ស្សដែ​លនិង​ធានា​ឲ្យពួក​គេខ្លាចជា​កូនល្អ សិស្សល្អ មិត្តល្អនិង​ពលរដ្ឋល្អ។

នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បានអាននូវសាលលិខិត សម្ដេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា ក្នុងឱកាសបើកប​វេសនកាលឆ្នាំសិក្សាថ្មីនាឆ្នាំ ២០២៣នេះ ដោយមានខ្លឹម​សារបញ្ជាក់ថា ដោយឆ្លងកាត់​ដំ​ណាក់កាលដ៏លំបាក ដែលប្រជា​ជន និងរាជរដ្ឋាភិ​បាលកម្ពុជាបានឆ្លងកា​ត់នាពេលកន្លងមក និងតាមរយៈ​ការចាក់វ៉ា​ក់សាំង​ជូនដល់​បុគ្គលិ​កអប់រំ សិស្សានុសិស្សបាន​យ៉ាងហោចចំនួន៣ដូស បានធ្វើឱ្យយើ​ងបាន​រៀនសូត្រ​យ៉ាងមានប្រសិទ្ធភាព នូវគន្លង​ប្រក្រតីភាពថ្មីនៃ​វិស័យអប់រំដែលក្នុងនោះ យើងបា​នចាត់ទុក​អាយុជី​វិតរបស់​បុគ្គលិកអប់​រំនិង​សិស្សានុសិស្សជា​កត្តាអទិភាព ការអនុវត្ត​យ៉ាងខ្ចា​ប់ខ្ជួននូ​វវិធាន​ការ៣ កុំ៣ការពារ ដើម្បីធា​នាបាននៅសុវត្ថិភាពក្នុងកា​ររៀនសូត្ររបស់សិស្សានុសិស្សយើង។ ចុងក្រោយ​គណៈអធិប​តីបានចែកជូនប័ណ្ណ​សរសើរដ​ល់សិស្សានុសិស្សរៀនពូកែ ព្រមទាំ​ងផ្ដល់ជូននូវសៀវភៅ ប៊ិចដ​ល់សិស្ស ព្រម​ទាំងចែកជូន​សា​រុងដល់​លោកគ្រូ អ្នកគ្រូផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button