ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះសួសុខទុក្ខកម្លាំង ដែលស​ម្រាកព្យបាលជំងឺ​នៅមន្ទី​ពេទ្យបង្អែក​សិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសហការី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះ​សួសុខទុក្ខ លោកអនុសេនីយ៍ទោ ណប់ ផន មន្រ្តីប៉ុស្តិ៍ន​គរបាល​ដើមត្រសេក នៃវរ​សេនាតូចការពារព្រំដែនគោកលេខ ៨១៥ ដែល​ជួបគ្រោះថ្នា​ក់អំឡុងពេលចុះបេសកកម្មបំពេញការងារ។

ក្នុងនោះលោ​កឧត្តម​សេនីយ៍ទោ ស្នងការ ក៏បា​នចេញថ្លៃសេ​វាការព្យាបាល និងថតលើផ្នែកក្បាល ដែល​ជួបការប៉ះទង្គិចខ្លាំង ។ទន្ទឹម​នោះលោកឧត្តមសេនីយ៍ទោ​ ស្នងការ ក៏បានថ្លែងសូម​កុំឲ្យមាន​ការព្រួយបារម្ម ថ្នាក់ដឹ​កនាំគ្រប់ជាន់ថ្នាក់​តែងតែនៅជាមួយបងប្អូន នគរបាលគ្រប់រូប សូមថែរក្សា សុខភាព ឲ្យបានល្អ និងជូនពរឆាប់ជាពីជំងឺ។

គួរបញ្ជាក់ផងដែរថា លោក​អនុសេនីយ៍ទោ ណប់ផង បានជួបគ្រោះថា្នក់ដោយលោកដើររអិល ដួល​ទៅក្រោយហើយបោកក្បាលនិងការរូ បណ្តាលឲ្យរបួសធ្ងន់ ក្នុងអំឡុងចុះបំពេញ ការងារ រំដោះទឹក​ជំនន់នៅសាកលវិទ្យាល័យជាតិមានជ័យ កាលពីថ្ងៃអាទិត្យម្សិលមិញ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button