ព័ត៌មានជាតិ

នគរបាលស្រុកស្វាយចេក ប្រគល់គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ សល់ពីសម័​យសង្គ្រាមដ​ល់អង្គភា​ពស៊ីម៉ា​ក់

ខេត្តបន្ទាយមានជ័យ៖យោងការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាល​ខេត្តប​ន្ទាយមា​នជ័យ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ លោ​កវរសេនីយ៍ឯក ជា ស្លូញ អធិការ នៃអធិ​ការដ្ឋាននគរបាលស្រុកស្វាយចេក បានធ្វើការ​ប្រគល់គ្រប់​យុទ្ធភ័ណ្ឌមិ​នទាន់ផ្ទុះស​ល់ពីសម័យ​សង្គ្រាមច្រេះស៊ី​បាតឃ្លាំងជូនអង្គភាពកម្ចាត់មីនស៊ីម៉ាក់(CMAG)

លោកវរ​សេនីយ៍ត្រី រឿន សា​យកន អធិការរង នគរបាលស្រុកស្វាយចេក បញ្ជាក់ថា គ្រាប់​មិន​ទាន់​ផ្ទុះដែលត្រូវប្រគល់ជូនអង្គភាព ស៊ីម៉ាក់ ​រួមមាន៖

គ្រាប់បែកដៃចំនួន ៤គ្រាប់

គ្រាប់ស៊ីវ៉ែនធីណៃ(M79)ចំនួន ៧គ្រាប់

គ្រាប់កាំភ្លើងដៃ(AK)ចំនួន ១គីឡូក្រាម

សាសបេ ចំនួន១ ៥-AK៤៧ច្រេះ ចាប់ ខូចគុណភាពចំនួន៤ដើម។គ្រាប់ទាំងនេះ ​គឺមាននៅ​ក្នុង​ឃ្លាំ​ងចាស់​ ដោ​យអង្គភា​ពត្រូវ​ការរុះ​រើធ្វើ ​សាងស​ង់អាគារថ្មី ដើម្បីជៀស​វាងមាន​គ្រាប់​ចាស់​២​ទាំង​នោះ បង្កគ្រោះ​ថ្នាក់ជា​យថាហេតុ ទើបសមត្ថកិច្ច​យើងធ្វើពិធី​ប្រគល់ជូន អង្គភាព​ស៊ីម៉ាក់យ​កទៅក​ម្ទេចចោ​ល៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!