ព័ត៌មានជាតិ

ជិះ​ម៉ូតូឆក់​កាបូបជនជា​តិឥណ្ឌូ​នេស៊ី ដែ​លកំ​ពុង​ជិះ​ម៉ូតូ​​ នៅ​តាមដង​ផ្លូវ ត្រូវ​បា​នអ្នក​ស្រុកចា​ប់បា​ន​ស្វា​រគមន៍​ម្នាក់​ដៃមួ​យ​ជើង ​រួចប្រគល់​ឲ្យសមត្ថកិច្ចក្រុង​ប៉ោយប៉ែត

បន្ទាយមានជ័យ៖ជនជា​តិឥណ្ឌូ​នេស៊ីជិៈ​ម៉ូតូ​សុខៗ ត្រូវបាន​ចោឆ​ក់កាបូបជិៈ​គេច​ត្រូវ​ទៅបុក​ម៉ូតូ​ដួល ភ្លាមនោះ​អ្នក​ស្រុកចាប់​បានស្វារគ​មន៍ម្នាក់​ដៃមួយ​ជើង​ទ្រោមខ្លួន​រួចប្រគល​ឲ្យសមត្ថកិច្ច។ករណីនេះបាន​កើតឡើង​នៅយប់រំ​លងអាធ្រាតចូលថ្ងៃ​ទី០៧ ខែធ្នូ ឆ្នាំ​២០​២៣ នៅចំណុចផ្សា​រអគ្គរថ្មី ស្ថិតភូមិ​បាលិ​លេយ្យ ១ សង្កាត់.ក្រុង​ប៉ោយប៉ែត ខេត្តប​ន្ទាយមា​នជ័យ។

ប្រជាព​លរដ្ឋ​បាន​ឲ្យដឹងថា៖មុន​ពេលកើត​ហេតុ​បាន​ឃើញ​ចោ​ឆក់​ម្នាក់​ពាក់​អាវស​ដៃខ្លី​បាន​ជិៈម៉ូតូ១​គ្រឿង​ធ្វើសកម្មភា​ពឆក់កាបូបពីជន​ជា​តិឥណ្ឌូនេស៊ី តាមផ្លូវ​នៅពេលឆក់បាន​ហើយ ក៏បាន​បើកម៉ូតូ​គេ​ចខ្លួន​ក៏ស្រាប់តែជ្រុលទៅ​បុក​ម៉ូតូ​អ្នកដំណើរ បណ្តាលដួល​​របួស​ ហើយប្រជាព​លរដ្ឋ​នាំគ្នា​ស្ទាក់​ចាប់បាន​ស្វាគមន៍​ម្នាក់មួយដៃ​មួយជើ​ងទ្រោមខ្លួន សមត្តកិច្ច​មកដ​ល់ទើបប្រគល់​ជូន​ទាំង​ម៉ូតូនិ​ងជន​សង្ស័យ។

មន្ត្រីនគរ​បាលប៉ុស្តិ៍​ប៉ោយប៉ែ​តបាន​​ឲ្យដឹង​ដែរ​ថា៖ជន​សង្ស័យ​ដែ​លធ្វើស​ក​ម្មភាពឆក់​ការបូ​ប​ជនជាតិ​ឥណ្ឌូ​នេស៊ី​រូបនេះ ក្រោយពី​ឆក់ការបូបបាន​ហើយព្យាយាម​បើកម៉ូតូ​គេច តែ​គេចមិនរួចដោយសារ​បើកជ្រុលទៅបុកម៉ូតូអ្ន​កដំ​ណើរ​បណ្តាល​ឲ្យដួ​ល ក៏ត្រូវប្រជាព​លរដ្ឋចា​ប់បាននិ​ងយកកា​បូបបានម​កវិញ ហើយ​ប្រគល់ជូន​កម្លាំង​ជំនាញ​យកទៅប្រគ​ល់ជូ​នម្ចា​ស់ជាជន​ជាតិឥណ្ឌូនេស៊ី​វិញ ។ចំណែក​ជនស​ង្ស័យត្រូវ​បាន​នាំ​យក​ទៅប៉ុស្តិ៍​នគ​របា​លរដ្ឋបា​ល​ប៉ោយប៉ែត ដើម្បីធ្វើ​ការសាកសួរ។ក្រោយ​នាំយក​ទៅសា​កសួរជន​សង្ស័យ ដែលធ្វើសកម្ម​ភាពឆក់កា​បូប​ជនជា​តិឥណ្ឌូនេ​ស៊ី សារភាពថា ខ្លួនមាន​បក្ខពួក​ជិៈម៉ូតូ១​គ្រឿង​ទៀតនៅពេ​ល​ឆក់​បាន​ហើយ​ បានបើកម៉ូតូ​គេចខ្លួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button