ព័ត៌មានជាតិ

រដ្ឋបា​លខេត្តបន្ទាយមានជ័​យ បើកវគ្គបណ្ដុះបណ្ដាលវគ្គតម្រង់ទិស ស្ដីពី​ផែន​កា​រអភិវឌ្ឍន៍ រយះពេ​ល​៥ឆ្នាំ២០២៣ -២០២៧ និងកម្មវិធីវិ​និយោគ ៣ឆ្នាំរំកិល២០២៣-២០២៥ ដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណ​ត្តិទី ៥

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២​ រដ្ឋបាលខេត្តបន្ទាយមាន​ជ័យបាន​បើកវគ្គប​ណ្ដុះបណ្ដាលត​ម្រង់ទិស ស្ដីពីផែ​នការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ២០២៣២០២៧ និងកម្មវិធី​វិនិយោគ ៣ឆ្នាំរំកិល២០២៣​២០២៥​ ដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ច្បាប់ស្ដី​ពីការគ្រប់គ្រងរដ្ឋបា​លរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បាន​តម្រូវឲ្យក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ រៀបចំកសា​ងផែនការអភិ​វឌ្ឍន៍រយៈ​ពេល ៥ ឆ្នាំ ដោយមា​នការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនា​នា។ ផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ គឺជាម​ធ្យោ​បាយយ៉ាងសំខា​ន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវ​ប្រើប្រាស់​សម្រាប់កំ​ណត់​អំពីបញ្ហា នឹងតម្រូវកា​រជាអា​ទិភាពយ៉ាងពិ​តប្រាកដរបស់មូលដ្ឋាន និងយុទ្ធសាស្ត្រនានា ដើម្បី​ដោះ​ស្រាយនូវបញ្ហាប្រឈមទាំងនោះ សំដៅឆ្លើយ​តបទៅនឹងត​ម្រូវការជា​អាទិភាពរប​ស់ប្រជាពលរដ្ឋ​យ៉ាងមាន​ប្រសិទ្ធភាព។

ឯកឧត្តមបន្តថា គោលនយោបាយ​ស្ដីពីប្រព័ន្ធផែនកា​ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បានផ្ដល់​ជាទស្ស​នទាន និងចង្អុលបង្ហាញដល់ការរៀបចំ និងកែសម្រួល​សេចក្ដីណែនាំ​បច្ចេកទេស​ស្ដីពីកា​ររៀបចំ និងកសា​ងផែនការអភិវឌ្ឍន៍ឲ្យស្របតាមចរិតលក្ខណៈផ្សេងៗគ្នា របស់ប្រភេទ​រដ្ឋបាល​នីមួយៗ​នៅថ្នាក់ក្រោមជា​តិដូចជា ផែនការឃុំ ជាផែនការដែលមានការពិភាក្សា ពិគ្រោះយោប​ល់ផ្ទាល់ជាមួយប្រជា​ពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាក្នុងឃុំនោះ ដើម្បី​ឆ្លើយតបទៅនិងតម្រូវការរបស់ប្រជា​ពលរដ្ឋក្នុងឃុំ។ ផែនការឃុំមិន​មែនជាស​មាសភាគនៃ​ផែនការ​ស្រុកឡើយ។ ផែនការ​សង្កាត់ក្នុង​ក្រុងជាផែ​នការដែល​បានរៀបចំឡើង​ដោយមានកា​រពិភាក្សា និងពិគ្រោះ​យោបល់ផ្ទាល់ជាមួយប្រជាពល​រដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នក​ពាក់ព័ន្ធនានាក្នុងសង្កាត់ ​ដើម្បីឆ្លើយតបនឹងត​ម្រូវការរបស់ប្រជាពលរដ្ឋ និងក្របខ័ណ្ឌអភិវឌ្ឍន៍រប​ស់ក្រុង។ ផែនកា​រសង្កាត់​ជាស​មាស​ភាគនៃផែនការក្រុង។

ជាចុងក្រោយឯកឧត្តម​អភិបាលខេត្ត មានសង្ឃឹម​ជឿជាក់ថាអស់លោកលោកស្រី ជាសិក្ខាកាម​ទាំងអស់និង​ខិតខំត្រង់ត្រាប់ ស្ដាប់ក្នុង​ការណែនាំរបស់គ្រូឧទ្ទេស ដើម្បីយកចំណេះដឹងទាំងអស់​យកទៅបំរើ​លើសេ​វាសាធារណៈ​បានល្អប្រសើរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!