ព័ត៌មានជាតិ

ប្រកាស​តែងតាំង​ ព្រះមន្ត្រីសង្ឃ នៃសា​លាអ​នុគណស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)៖ស្របពេល​ដែលប្រទេសជាតិយើងបច្ចុប្បន្ន មានសុខសន្តិភា​ពពេញលេញហើយ សុំឲ្យមា​នសុខសន្តិភា​ពតាមទីវត្តអារា​មនា​នាផងដែរ។នេះគឺជា​សង្ឃដីកា​របស់ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណ​ខេត្តបន្ទា​យមានជ័យ បា​នមានសង្ឃដីកាក្នុងពិធីប្រកាស សុពលភាព​របស់ម​ន្ត្រីសង្ឃ សាលា​អនុគណស្រុកម៉ាឡៃ កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។

 

មន្ត្រីសង្ឃស្រុកម៉ាឡៃដែរលត្រូវបានប្រកា​សសុពលភាពមាន ព្រះតេ​ជគុណ តេជនិន្នោ កា សារួន​ ជា​ព្រះគ្រូអនុគណ​ស្រុកម៉ាឡៃ ,ព្រះតេជព្រះគុណ ឃោសកោ ហ៊ី​ង ចក់ ព្រះវិន័យធម៌ ,ព្រះតេ​ជគុ​ណ ធម្មធន្នោ លុយ ធី ព្រះគ្រូធម្មធរ ,ព្រះតេជព្រះគុណ បណ្ឌិបញ្ញោ ប៉ាត់ ប៊ុនថា ជាព្រះគ្រូសមូហ ,ព្រះតេជគុណ ជយ​សីលោ សូពុធ ជាព្រះលេ​ខាគណស្រុក។

 

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ​បានមានប្រ​សាសន៍ប​ញ្ជាក់ថា យោងតាមសេចក្ដីសម្រេចប្រកា​សតែងតាំងព្រះ​មន្ត្រីសង្ឃនៃសា​លាអនុគណស្រុកម៉ាឡៃ​មានសារៈសំ​ខាន់ណាស់សម្រាប់ដឹ​កនាំគ្រប់គ្រង ព្រះសង្ឃអាចារ្យគណៈ​កម្មការ​នៃស្រុក​ម៉ាឡៃទាំ​ងមូល នឹងត្រូវសហ​ការជាមួយអ្នកសាងវត្ត ឬមន្ទីរធម្មការ​និងសាសនា​ខេត្តនឹងចូល​រួមដោះស្រាយ​នូវអ្វីៗដែល​កើតឡើង។

 

លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យបន្តថា ការប្រគល់ភា​រកិច្ចជាថ្នាក់​ដឹក​នាំនៅថ្ងៃ​នេះ ដោយពិនិត្យមើលពីភាព​មានចំ​ណេះដឹង អត្ដចរិត អាកប្បកិ​រិយា ​សុភាពរាបសា អាច​ធ្វើកា​រដឹកនាំគ្រប់គ្រង​វត្តអារាម​នានា ក្នុងស្រុក​ម៉ាឡៃទាំងមូ​ល និងមានទំនុកចិត្ត​ជំនាញពី​បណ្ដា​ពុទ្ធបរិស័ទ ជិតឆ្ងាយ​មានកា​រគាំទ្រ ​និងដើម្បីគ្រ​ប់គ្រង​ទទួលខុសត្រូវនូវ​បញ្ហាទាំងឡាយទាំងពួង ដែល​កើតមានឡើង ហើយ​ការដឹកនាំប្រកបដោយសមធម៌ប្រសិទ្ធភាព និងត្រូវប្រកា​ន់យកនូវ​ព្រះពុទ្ធឱវា​ទដែលមានព្រះត្រៃបិដក និងគម្ពីរវិ​ន័យសាសនាជធ្វើជាប្រទីបបំភ្លឺផ្លូវសម្រាប់ អប់រំច​រិយាធម៌​ជម្រះចោលនូវគំនុំ ការច្រណែននិន្ទាឈ្នានីស ដោយ អហិង្សា។ជាចុង​ក្រោយគ​ណៈអធិបតី​បាននិមន្ត​និ​ងអញ្ជើញស្រោចស្រព​សុគន្ធវារីប្រគេនព្រះភិក្ខុ ព្រះមន្ត្រីសាលាអ​នុគណទាំង​៥ព្រះអង្គផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!